September 2024

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកោះថ្ម ចែករទេះរុញ និងកាសជំនួយត្រចៀក ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅឃុំទន្លូង និងស្តាប់ការរៀបរាប់ពីរឿងរ៉ាវក្នុងរបបខ្មែរក្រហម

នៅចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានផ្តល់រទេះរុញចំនួន៣គ្រឿង និងកាសជំនួយត្រចៀកចំនួន៦គ្រឿង ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​ ដែលជាជនមានពិការភាពចំនួន៩នាក់ ក្នុងនោះមានស្រ្តីចំនួន៦នាក់ កំពុងរស់នៅភូមិចង្គំកណ្តាល ភូមិចង្គំទី១ និងភូមិក្តុលក្រោម ក្នុងឃុំទន្លូង ស្រុកមេមត់

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបន្តចែករទេះរុញចំនួន៤គ្រឿងជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព និងបន្តស្តាប់ការរៀបរាប់អំពីរឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហម

ចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមបន្តចុះចែករទេះរុញចំនួន៤គ្រឿងជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានពិការភាពមិនអាចដើររួច នៅស្រុកកំពង់សៀម និងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ការផ្ដល់រទេះរុញទាំង៤គ្រឿងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសម្រួលដល់ការលំបាក និងការធ្វើដំណើររបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពទាំងនេះបង្ហាញនូវសេចក្ដីរីករាយ និងថ្លែងអំណរគុណចំពោះក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមដែលខ្វាយខ្វល់អំពីសុខភាព និងស្ថានភាពលំបាកពេលធ្វើដំណើររបស់ខ្លួន

ស្រាវជ្រាវ

ពិធីបុណ្យឆ្លងសាលាបុណ្យសហគមន៍ជនជាតិភាគតិចស្ទៀង នៃមជ្ឈមណ្ឌលឯកសារកោះថ្ម

មជ្ឈ​មណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានចាប់ផ្តើមជួសជុល និងរៀបចំសាលាបុណ្យសហគមន៍ជនជាតិស្ទៀង ចាប់ពីខែមីនា ឆ្នាំ២០២៤ និងបានបញ្ចប់ទាំងស្រុងនៅដើមខែកញ្ញា ឆ្នាំ២០២៤។ សាលាបុណ្យសហគមន៍ជនជាតិស្ទៀងនេះនឹងបម្រើជាផលប្រយោជន៍សាធារណដល់សហគមន៍ជនជាតិស្ទៀងប្រមាណ១៥១គ្រួសារ ស្មើនឹង៧៣៨នាក់ នៅក្នុងភូមិក្តុលលើ ដែលជាភូមិមួយមានជនជាតិស្ទៀងរស់នៅច្រើនជាងគេ ក្នុងចំណោមភូមិទាំង១៣ផ្សេងទៀតនៃឃុំទន្លូង។ ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា

ស្រាវជ្រាវ

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង រៀបចំដំណើរទស្សនកិច្ចសិក្សាស្តីពី«សន្តិភាព និង សិទ្ធិមនុស្ស» ដល់សិស្សានុសិស្សមកពីវិទ្យាល័យតេជោសែន សំរោង

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានរៀបចំទស្សនកិច្ចសិក្សាស្ដីពី«សន្ដិភាពនិងសិទ្ធិមនុស្ស» ដោយមានការចូលរួមពីសិស្សានុសិស្សចំនួន២៥នាក់  មកពីវិទ្យាល័យតេជោសែន សំរោង។ ទស្សនកិច្ចសិក្សានេះធ្វើឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្ស បានចូលរួមទស្សនកិច្ចទីតាំងប្រវត្តិសាស្រ្តផ្ទាល់ដែលនៅមានសេសសល់ពីរបបខ្មែរក្រហម។ នៅវេលាម៉ោង៨នាទីព្រឹក សិស្សានុសិស្សបានធ្វើដំណើរមកដល់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនៅលើខ្នងភ្នំដងរែក ដែលជាអតីតផ្ទះប្រជុំរបស់ តាម៉ុក។ បន្ទាប់ពីសិស្សានុសិស្ស

ស្រាវជ្រាវ

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង រៀបចំវេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដល់សិស្សវិទ្យាល័យស្រែណូយ

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានរៀបចំវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដោយផ្ដោតលើប្រធានបទ «ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម» ដល់សិស្សចំនួន២៥នាក់ មកពីវិទ្យាល័យស្រែណូយ។ វេទិកាថ្នាក់រៀននេះមានគោលបំណងលើកកម្ពស់ការយល់ដឹងដល់យុវជនអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩)

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងចែករទេះជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព នៅឃុំព្រៃកណ្ដៀង និងស្តាប់ការរៀបរាប់អំពីរឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហម

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បាននាំយករទេះរុញចំនួន៦គ្រឿង ទៅចែកជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាពចំនួន៦នាក់ រស់នៅឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ការប្រគល់រទេះរុញនេះធ្វើឡើងនៅសាលាឃុំព្រៃកណ្តៀង។ លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងបានប្រាប់អំពីគោលបំណងនៃការផ្តល់រទេះរុញជូនអ្នកដែលមានពិការភាព ជាពិសេសអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលត្រូវបានអ្នកស្ម័គ្រចិត្តកម្ពុជាសម្ភាសន៍កន្លងមក។