May 2024

ស្រាវជ្រាវ

សាលយុត្តិតេជោ

សាលយុត្តិតេជោ គឺជាទីតាំងប្រវត្តិសាស្រ្តដែលធ្លាប់ជាសាលសវនាការមួយ ក្នុងចំណោមសាលសវនាការមួយចំនួនតូចនៅលើពិភពលោកបម្រើកិច្ចការយុត្តិធម៌និងច្បាប់ព្រហ្មទណ្ឌអន្តរជាតិ។ មិនតែប៉ុណ្ណោះទៀតសោតសាលយុត្តិតេជោ ត្រូវបានចាត់ទុកថាជាសាលសវនាការមួយ​នៅក្នុងចំណោមសាលសវនាការមួយចំនួនតូច ដែលគាំទ្រដល់ការកាត់ទោសប្រកបដោយជោគជ័យលើបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ សាលយុត្តិតេជោ នៅដើមដំបូងឡើយត្រូវបានកសាង និងប្រើប្រាស់ជាសាលសន្និសីទសម្រាប់កងយោធពលខេមរភូមិន្ទ។ នៅក្នុងឆ្នាំ២០០៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បញ្ជានិងសម្រេចប្រគល់ទីតាំងនេះឲ្យទៅអង្គការសហប្រជាជាតិ ដើម្បីប្រើប្រាស់ជាសាលសវនាការដែលគ្រប់គ្រងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា

សំបុត្រ

សេចក្តីថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រជូនចំពោះប្អូនៗដែលជាអ្នកស្រាវជ្រាវវ័យក្មេង

តាងនាមឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានសហការជាមួយខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន    ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសាលាច្បាប់ប៊ីសលី នៃសកលវិទ្យាល័យថេមផល សហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងនូវការដឹងគុណចំពោះការចូលរួមរបស់ប្អូនៗដែលជាអ្នកស្រាវជ្រាវវ័យក្មេង នៅក្នុងសន្និសីទលើកទី១ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២០ ដល់ ២២ ខែឧសភា

ព័ត៌មានទូទៅ សំបុត្រ

ព្រះរាជបណ្ណាល័យហ្លួងម៉ែ ដែលជាសំណង់ប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប

ព្រះរាជបណ្ណាល័យហ្លួងម៉ែ គឺជាសំណង់អគារនិម្មាបនកម្មស៊ីវិល័យ សម័យទំនើប ឈរយ៉ាងស្កឹមស្កៃលើទឹកដីអច្ឆរិយ ក្រោមម្លប់សន្តិភាព នាសម័យតេជោ អគ្គមគ្គុទ្ទេសក៍ឯក និងជាស្ថាបនិកនយោបាយ ឈ្នះ ឈ្នះ នៃកម្ពុជា ជាបុព្វាធីការី ដែលយកជីវិតជាដើមទុន ដើម្បីភាពសុខសានត្រាន និងវឌ្ឍនភាពនៃទឹកដីជាតិមាតុភូមិ

ស្រាវជ្រាវ

គ្រូបង្គោលថ្នាក់ជាតិមុខវិជ្ជាប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ បង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួន បន្ទាប់ពីចូលរួមសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤

មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានអញ្ជើញគ្រូបង្គោលថ្នាក់ជាតិ ផ្នែកប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) មកចូលរួមសន្និសិទលើកទីមួយស្ដីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» ៖ ការពារ និងឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

ស្រាវជ្រាវ

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តព្រៃវែង បង្ហាញចំណាប់អារម្មណ៍ និងរឿងរ៉ាវផ្ទាល់ខ្លួន បន្ទាប់ពីចូលរួមសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍»

មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានអញ្ជើញអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៣០នាក់ (ស្រី៧នាក់) មកពីស្រុកពារាំង ស្វាយអន្ទរ ពាមរក៍ មេសាង និងកំពង់ត្របែក ខេត្តព្រៃវែង ឲ្យមកចូលរួមសន្និសិទលើកទីមួយស្ដីពី «អនា​គតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍៖ ការពារ និងឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព»

ស្រាវជ្រាវ

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តកំពង់ចាម បង្ហាញចំណាប់អារម្មណ៍ និងរឿងរ៉ាវផ្ទាល់ខ្លួន បន្ទាប់ពីចូលរួមសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍»

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានអញ្ជើញអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៤៥នាក់ (ស្រី៧នាក់) មកពីស្រុកកោះសូទិន និងស្រុកផ្សេងៗទៀតនៅខេត្តកំពង់ចាម ឲ្យមកចូលរួមសន្និសីទលើកទីមួយ ស្ដីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍៖ ការពារ និងឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព» រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២