February 2024

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងរៀបចំវេទិកាអប់រំសាធារណៈស្តីអំពី «ប្រវត្តិសាស្ត្រខ្មែរក្រហម និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ » សម្រាប់សិស្សានុសិស្ស និង អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមស្រុកកំចាយមារ

នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងបានរៀបចំវេទិកាអប់រំសាធារណៈស្ដីពីប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ស្ថិតនៅក្នុងបរិវេណវត្តកឹងសូរិយា (ហៅវត្តដូនកឹង) ភូមិដូនដឹង ឃុំដូនដឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ វេទិកានេះមានការចូលរួមពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន៥០នាក់ ក្នុងនោះស្រី៣៣នាក់

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងរៀបចំវេទិកាអប់រំសុខភាព សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំវេទិកាអប់រំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកពីខេត្តព្រៃវែង និងខេត្តស្វាយរៀង ចំនួន២៣០នាក់  នៅឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ វេទិកានេះ មានការចូលរួមពីជំទប់ទី១ និងទី២ ឃុំជីផុច

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកោះថ្មរៀបចំកម្មវិធីវេទិកាអប់រំសហគមន៍ស្តីពី «ប្រវត្តិសាស្ត្រកម្ពុជា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅក្នុងភូមិស្រែតានងលិច

ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានរៀបចំវេទិកាអប់រំសហគមន៍ស្តីពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន២០នាក់ និង សិស្សចំនួន១៥នាក់នៅភូមិស្រែតានងលិច ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ វេទិកានេះមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីអាជ្ញាធរភូមិ

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង ចុះពិគ្រោះនិងពិនិត្យសុខភាពជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅខេត្តព្រៃវែង និងខេត្តស្វាយរៀង

ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបពិគ្រោះនិងពិនិត្យសុខភាពជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកពីខេត្តព្រៃវែង និងខេត្តស្វាយរៀង ចំនួន២៣០នាក់។ បញ្ជីឈ្មោះដែលបញ្ជូនមកពីមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ដែលជាសាខាមួយក្នុងចំណោមសាខាទាំង៧របស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានបង្ហាញថាឈ្មោះទាំង២៣០នាក់នៅក្នុងបញ្ជីគឺជាអ្នករស់រានមានជីវិត មានអាយុចាប់ពី៥៥ឆ្នាំឡើងទៅដែលក្រុមអ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ធ្លាប់បានចុះជួបនិងសម្ភាសន៍ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៣ និងខែមករា ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា

ស្រាវជ្រាវ

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងរៀបចំដំណើរទស្សនកិច្ចសិក្សាស្ដីអំពី «សន្ដិភាព និងសិទ្ធិមនុស្ស» សម្រាប់សិស្សវិទ្យាល័យស្រែណូយ

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សិស្សានុសិស្សចំនួន៤០នាក់នៃវិទ្យាល័យស្រែណូយ បានចូលរួមដំណើរទស្សនកិច្ចសិក្សាស្ដីពី «សន្ដិភាព និងសិទ្ធិមនុស្ស» នៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង និងទីតាំងប្រវត្ដិសាស្រ្ដនៅស្រុកអន្លង់វែង។ ទស្សនកិច្ចសិក្សានេះ ត្រូវបានរៀប​ចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពី​ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩​៧៩) ដល់យុវជន ព្រមទាំងឈ្វេងយល់អំពីដំណើរការ​នៃការកសាងសន្ដិភាព និងការផ្សះផ្សា។

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកោះថ្ម រៀបចំវេទិកាថ្នាក់រៀនស្តីអំពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងទំនាក់ទំនងការបរទេសនៃរបបនេះ» សម្រាប់សិស្សវិទ្យាល័យស្រែតានងកើត

នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកោះថ្ម បានរៀបចំវេទិកាថ្នាក់រៀនមួយ ដោយមានសិស្សានុសិស្សចំនួន២៦នាក់ មកពីវិទ្យាល័យស្រែតានោងកើត។ ថ្នាក់រៀននេះផ្តោតទៅលើ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងទំនាក់ទំនងការបរទេសនៃរបបនេះ»។ ថ្នាក់រៀននាព្រឹកនេះ ពិភាក្សាអំពីប្រធានបទ៖ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងទំនាក់ទំនងការបរទេសនៃរបបនេះ»។ គោលបំណងសំខាន់នៃថ្នាក់រៀននេះ