2023

ស្រាវជ្រាវ

វេទិកាថ្នាក់រៀនរំឭកអំពីទិវាជាតិនៃការចងចាំ២០ឧសភា

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃទី២០ ឧសភា  ការប្រារព្ធធ្វើពីធីសាសនា និងពិធីរំឮកការចងចាំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ នឹងធ្វើឡើងនៅទូទាំងប្រទេសកម្ពុជា។ កាលពី៥០ឆ្នាំមុន គឺខែឧសភា ឆ្នាំ១៩៧៣ អង្គការបដិវត្តន៍ខ្មែរក្រហម បានបង្កើតសហករណ៍ដើម្បីបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ របស់ប្រជាជនមូលដ្ឋានក្នុងការគាំទ្រដល់កម្លាំងបដិវត្តន៍មហាលោតផ្លោះមហាអស្ចារ្យ។ នៅក្នុងសម័យខ្មែរក្រហម ការបង្កើតសហករណ៍កាន់តែមានលក្ខណៈរីកចម្រើនទៅមុខជាលំដាប់ ពីសហករណ៍កម្រិតទាបទៅសហករណ៍កម្រិតខ្ពស់។ ភាពរីកចម្រើនទៅមុខនេះ

សំបុត្រ

កញ្ញា ប៊ូ សំណាង គឺជាការសន្យា និងសេចក្តីសង្ឃឹមថ្មីសម្រាប់កម្ពុជា

“ស្ថិតនៅក្រោមភ្លៀងធ្លាក់ជោគជាំ កញ្ញានៅតែរត់បន្ត ថ្វីត្បិតតែមកដល់ទីចុងក្រោយគេបង្អស់យ៉ាងណាក្តី នាងក្តោបបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមនុស្សម្នាជាច្រើនងឿងឆ្ងល់ថាតើនាងកំពុងគិតអំពីអ្វី។ តាមរយៈទឹកភ្នែករបស់នាង ក្រោមភ្លៀងមូសុងដែលកំពុងបង្អុរចុះជោគជាំ យើងចាប់ផ្តើមមើលឃើញកាន់តែច្បាស់នូវរូបភាពប្រជាជាតិកម្ពុជាមួយសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ នោះគឺជាប្រជាជាតិមួយ ដែលយើងចែករំលែកសេចក្តីស្រឡាញ់ស្មើៗគ្នា។ ខ្ញុំមិនបានយំតាមនាងទេ ក៏ប៉ុន្តែបេះដូងខ្ញុំ។ មើលឃើញអំពីការរត់របស់នាង អមជាមួយនឹងទឹកភ្នែកស្រក់ចុះលើផ្ទៃមុខ នេះគឺអាចចាត់ទុកថាជាខណៈពេលបន្ធូរអារម្មណ៍មួយសម្រាប់ប្រជាជនកម្ពុជាទាំងអស់

ស្រាវជ្រាវ

វេទិកាប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-៧៩) ចុងសប្តាហ៍នៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

យុវជនអាយុក្រោម១៩ឆ្នាំ មានឪពុកម្តាយមិនធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ចំនួន៣២នាក់ ក្នុងនោះស្រី២៥នាក់ បានចូលរួមកម្មវិធីវេទិកាថ្នាក់រៀនចុងសប្តាហ៍ រៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។ យុវជនទាំងនោះគឺជាសិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន កំពង់លាវ និងវិទ្យាល័យ ព្រះអង្គឌួងក្នុងខេត្តព្រៃវែង។

ស្រាវជ្រាវ

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតំបន់ដាច់ស្រយាលនៃភូមិបាក់នឹម មកទស្សនកិច្ចព្រះបរមរាជវាំង បណ្ណាល័យសម្តេចម៉ែ និងស្ថានទូតហ្វីលីពីន

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រួមជាមួយកូន និងចៅចំនួន១៥នាក់ មកពីតំបន់ដាច់ស្រយាលនៃភូមិបាក់នឹម ត្រូវបានអញ្ជើញឲ្យមកធ្វើទស្សនកិច្ចព្រះបរមរាជវាំង, បណ្ណាល័យសម្តេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងក្រុងភ្នំពេញ, ស្ថានទូតហ្វីលីពីន​ ព្រមទាំងទីតាំងវប្បធម៌ និងប្រវត្តិ​សាស្រ្តមួយចំនួនទៀតក្នុងទីក្រុងភ្នំពេញរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី០៨ ដល់០៩ ខែឧសភា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះរៀបចំឡើងដោយ ក្រុមការងារគម្រោង

ស្រាវជ្រាវ

ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ចុះជួបនិងសម្ភាសន៍អ្នករស់រានមានពីរបបខ្មែរក្រហម នៅស្រុកកោះសូទិន

ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដឹកនាំដោយ លី ដេវីត, ទូច វណ្ណេត និង សាង ចាន់ធូ បានចុះជួបជាមួយអ្នករស់រានមានពីរបបខ្មែរក្រហម ដែលកំពុងរស់នៅភូមិទី១៣ ឃុំកោះសូទិន

ស្រាវជ្រាវ

ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មចុះជួបនិងសម្ភាសន៍អ្នករស់រានមាន ជីវិតពីរបបខ្មែរក្រហមនៅភូមិបុស្សតាអឹម

នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្ម រួមមាន ឈុំ រ៉ា និង វី ស៊ីថា បានធ្វើដំណើរទៅកាន់ភូមិបុស្សតាអឹម ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីទំនាក់ទំនងជាមួយអាជ្ញាធរ