2023

ស្រាវជ្រាវ

ជុំ ផល ៖ ខ្ញុំធ្លាក់ខ្លួនឈឺដោយសារការងារធ្ងន់ជំនាន់ខ្មែរក្រហម

ជុំ ផល អង្គុយរង់ចាំការចុះឈ្មោះនិងពិនិត្យសុខភាពនៅឯវត្តអន្លង់វែង ដែលរៀបចំដោយមជ្ឈ​មណ្ឌលសន្តិភាពអន្លង់វែង ដោយ​ទឹកមុខញញឹមស្រស់ស្រាយ។  ខ្ញុំក៏បានដើរចូលទៅអង្គុយជិតគាត់​ហើយសាកសួរសុខទុក្ខ និងរឿងរ៉ាវជីវិតខ្លះៗរបស់គាត់កាលពីសម័យខ្មែរក្រហម។ នៅពេលសួរថា តើគាត់ចងចាំអ្វីជាងគេកាលពីជំនាន់ខ្មែរក្រហម។ គាត់ឆ្លើយតបដោយសម្តីស្រទន់ប៉ុន្តែច្បាស់ៗថា «កាលណោះ​គេឲ្យយើងធ្វើការងារធ្ងន់ ដូចជា រែកដី ជីប្រឡាយ គ្មានពេលសម្រាក និងគ្មានអាហារហូបចុកគ្រប់គ្រាន់។ ខ្ញុំធ្លាក់ខ្លួនឈឺដោយសារតែការងារធ្ងន់បែបនេះ»។ ជុំ ផល គឺជាស្រ្តីម្នាក់ក្នុងចំណោមស្រ្តីជាច្រើនទៀត ដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហ​ម​ហើយដែលត្រូវបានសម្ភាសន៍ដោយអ្នកស្ម័គ្រចិត្តកម្ពុជាកាលពីឆ្នាំ២០២១។ គាត់ត្រូវបានមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងអញ្ជើញឲ្យមកពិនិត្យសុខភាព ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៩៩នាក់ទៀត នាថ្ងៃទី៦និង៧ ខែកញ្ញា ឆ្នាំ២០២៣។ គាត់បានធ្វើដំណើរចេញពីភូមិរបស់គាត់ជាមួយអ្នកជិតខាងម្នាក់ដែលមានវ័យចាស់ជាងគាត់៥ឆ្នាំ ហើយជាយុទ្ធនារីកាន់កាំភ្លើងធំជំនាន់ខ្មែរក្រហម។​ បច្ចុប្បន្ន ជុំ ផល មានអាយុ៦៦ឆ្នាំ រស់នៅភូមិបឹង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមាន ជ័យ។ គាត់មានស្រុកកំណើតនៅភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់បានបែកពីឳពុក ម្តាយតាំងពីអាយុ១២ឆ្នាំ ហើយត្រូវបានចាត់ចូលកងចល័តនារី១០៨ និងបញ្ជូនទៅស្រុកកោះអណ្តែត ខេត្តតាកែវ​ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ យ៉ា រ៉ាន់។ គាត់មិនចង់បែកពីម្តាយទេ ហើយគាត់បានរត់ទៅរកម្តាយ ប៉ុន្តែត្រូវបានបំបែកចេញពីម្តាយមកវិញជាច្រើនលើកច្រើនសារ។ គាត់និយាយថា «កាលណោះខ្ញុំរត់ចូលទៅជួបម៉ែ ​ប៉ុន្តែត្រូវបានគេទាញចេញមកវិញ។ គេមិនឲ្យយើងនៅជាមួយគ្នាទេ។ គេឲ្យយើងចូលតស៊ូ»។ ម៉ែខ្ញុំតាមមករកខ្ញុំដែរ ប៉ុន្តែយើងមិនដែលបានជួបគ្នាទេកាលណោះ។ នៅពេលសួរថា គាត់នឹកម្តាយដែរឬទេ? គាត់ឆ្លើយដោយទឹកភ្នែករលីងរលោងថា »នឹកម៉ែ ប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េច។ បើគេមិនឲ្យយើងជួបគ្នា»។ បន្ទាប់ពីធ្វើការនៅស្រុកកោះអណ្តែតមួយរយៈពេលខ្លី គាត់ត្រូវបានបញ្ជូនតាមរថភ្លើងមកភ្នំពេញ។​នៅពេលមកដល់ភ្នំពេញបានរយៈពេលមួយសប្តាហ៍ គាត់ក៏ត្រូវបញ្ជូនទៅស្រុកថ្មពួក ​ខេត្តបន្ទាយមានជ័យហើយទៅធ្វើការនៅការដ្ឋានត្រពាំងថ្ម។ នៅពេលរំឭកអំពីអាងត្រពាំងថ្ម ផល នឹកឃើញឈ្មោះ អ៊ឹម ចែម​ ភ្លាម។ គាត់និយាយថា អ៊ឹម ចែម មានស្រុកកំណើតនៅខេត្តតាកែវ ហើយគាត់ទាំងពីរនាក់បានស្គាល់គ្នាតាំងពីមុនចេញដំណើរទៅស្រុកថ្មពួក។ ប៉ុន្តែគាត់នៅក្នុងក្រុមផ្សេងគ្នា។ ផល ហៅគាត់ថា មីងចែម។ «ខ្ញុំនៅកងចល័ត ចំណែកគាត់កាន់ខាងប្រជាជននៅស្រុកព្រះនេត្រព្រះ»។ នៅពេលសួរថា ហេតុអ្វីបានជា អ៊ឹម ចែម មានតួនាទីជាគណៈតំបន់? ផល​ ឆ្លើយថា «ប្រហែលគាត់មានស្នាដៃ ពូកែនយោបាយទេដឹង ទើបថ្នាក់លើឲ្យគាត់កាន់គណៈតំបន់បែបនេះ»។ នៅពេលសាកសួរអំពីការងារ និងការហូបចុកនៅកងចល័ត គាត់ឆ្លើយថា «គេឲ្យយើងទៅរែកដី លើកទំនប់ទប់ទឹកសម្រាប់ធ្វើស្រែប្រាំង។ យើងត្រូវភ្ញាក់តាំងពីម៉ោង៣ទៀបភ្លឺ រួចស្លៀកពាក់ ជួបជុំគ្នា និងហាត់ប្រាណ​

ស្រាវជ្រាវ

សាស្រ្តាចារ្យ និស្សិត សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំទទួលសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅវេលាម៉ោង១០ព្រឹក ថ្ងៃសុក្រទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្ម សាខាខេត្តត្បូងឃ្មុំ បានចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនដល់ សាស្ត្រាចារ្យ

ស្រាវជ្រាវ

វេទិកាអ្នកស្ម័គ្រចិត្តកម្ពុជា

អ្នកស្ម័គ្រចិត្តកម្ពុជា ឬ ហៅជាភាសាអង់គ្លេសថា CamboCorps ​ត្រូវបានបង្កើតឡើងដោយមជ្ឈ​មណ្ឌល​​ឯកសារកម្ពុជា (DC-CAM) សំដៅទៅដល់ក្រុមនិស្សិតកម្ពុជា ដែលមានគោលបំណងក្នុងការជួយជ្រោមជ្រែងដល់អ្នករស់រានជីវិតពី​របបខ្មែរក្រហម។​ មជ្ឈ​មណ្ឌល​ឯកសារកម្ពុជា បាន​ប្រើគំនិត និងការរចនា AmeriCorps នៅក្នុងការបង្កើត “CamboCorps”។ បេសកកម្មរបស់

ស្រាវជ្រាវ

ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនលោកគ្រូ-អ្នកគ្រូ និងសិស្ស នៅវិទ្យាល័យពាមជាំង

នៅវេលាម៉ោង៩:៣០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើដំណើរទៅដល់វិទ្យាល័យពាមជាំងដើម្បីចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងធ្វើការវាយតម្លៃចំពោះសិស្សានុសិស្សដែលធ្លាប់បានមកទស្សកិច្ចសិក្សា និងចូលរួមវេទិកាថ្នាក់រៀនស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិតេយ្យ (១៩៧៥

ស្រាវជ្រាវ

សិស្សានុសិស្សនៃវិទ្យាល័យ ក្រាំងស្លា អានពីព្រឹត្តិការណ៍នៃការយាងមកដល់ប្រទេសកម្ពុជារបស់សម្ដេចព្រះនរោត្តម សីហនុ និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅខែមីនា ឆ្នាំ១៩៧៣

ស៊ុន ស្រីពេជ្រ គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ក្រាំងស្លា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានអានសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចប់មុនគេក្នុងចំណោមមិត្តរួមថ្នាក់ទាំងអស់