October 2023

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ រៀបចំ «វេទិកាអប់រំសហគមន៍» និង ចែក សៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដល់ប្រជាជននៅឃុំកំពែង និងឃុំព្រៃផ្តៅ

តាមការស្នើសុំរបស់អាជ្ញាធរឃុំ ក្រុមការងារមជ្ឈមណ្ឌល​ឯកសារខេត្តតាកែវ បានអនុវត្តកម្មវិធី «វេទិកាអប់រំសហគមន៍» និងចែកចាយសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅទីកន្លែងពីរផ្សេងគ្នា និងកាលបរិច្ឆេទខុសគ្នា។ កន្លែងដំបូងនៃការប្រារព្ធធ្វើពិធីចែកសៀវភៅ គឺនៅក្នុងបរិវេណមន្ទីរឃុំកំពែង

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំដំណើរទស្សនកិច្ចសិក្សាស្ដីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» ជូនសិស្សានុសិស្សវិទ្យាល័យព្រែកដំបូក

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំដំណើរទស្សនកិច្ចសិក្សាស្ដីអំពីការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដល់សិស្សថ្នាក់ទី១១ ចំនួន៥០នាក់មកពី​វិទ្យាល័យព្រែកដំបូក។

ស្រាវជ្រាវ

សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ចារថ្មី ចូលរួមវេទិកាថ្នាក់រៀនស្តីអំពីសារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលឯកសារកោះថ្ម និងធ្វើទស្សនកិច្ចសិក្សាទៅកាន់តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច-១៦

នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មបានរៀប​ចំវេទិកាថ្នាក់រៀនស្តីអំពី សារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩​៧៥-១៩៧៩) និងដំណើរទស្សនកិច្ចសិក្សាទៅកាន់ តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច-១៦ ដល់សិស្សវិទ្យាល័យ ហ៊ុន សែន ចារថ្មី ចំនួន២៦នាក់ ក្នុងនោះមានសិស្សស្រី១៥នាក់។

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកោះថ្ម ចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ពញាក្រែក

នៅវេលាម៉ោង៩:០០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានធ្វើដំណើរទៅដល់វិទ្យាល័យ ហ៊ុន សែន ពញាក្រែក ដើម្បីចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

ស្រាវជ្រាវ

សិស្សានុសិស្សចំនួន១៥០នាក់នៃវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន សង្កើប ទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ចុះចែកសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» កំណត់ហេតុរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បោះពុម្ពដោយព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ចំនួន១៥០ក្បាលដល់សិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់១១ នៅវិទ្យាល័យ សម្ដេចតេជោ

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកោះថ្ម រៀបចំវេទិកាថ្នាក់រៀនស្តីអំពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទំនាក់ទំនងការបរទេស សម្រាប់សិស្សានុសិស្សវិទ្យាល័យពាមជាំង

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ទទួលស្វាគមន៍សិស្សា​នុសិស្សចំនួន៥៣នាក់ មកពីវិទ្យាល័យ ពាមជាំង ដែលមកចូលរួមវេទិកាថ្នាក់រៀនស្តីអំពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទំនាក់ទំនងការបរទេស។ វេទិកាថ្នាក់រៀននេះ មានគោលបំណងបំពាក់បំប៉នដល់សិស្សានុសិស្សនូវចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ជាពិសេស ប្រវត្តិសាស្ត្រកម្ពុជាប្រជា​ធិបតេយ្យ