May 2023

ស្រាវជ្រាវ

ណាំ ញី ៖ ខ្ញុំឈឺចាប់នៅពេលដឹងកូនស្រីខ្ញុំបាត់បង់ជីវិត

ខ្ញុំឈ្មោះ ណាំ ញី អាយុ៨០ឆ្នាំ ហើយបច្ចុប្បន្នរស់នៅភូមិត្រពាំងឈូក ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុកខ្ញុំឃ្វាលគោ និងម្ដាយធ្វើនំលក់ ដូច្នេះគ្រួសារខ្ញុំមិនសូវជាធូរធារទេ។ ខ្ញុំមានបងប្អូនចំនួន៤នាក់ ហើយខ្ញុំគឺជាកូនច្បងក្នុងគ្រួសារ។ នៅអាយុ៨ឆ្នាំខ្ញុំចូលរៀននៅវត្តត្រពាំងធំ ស្ថិតក្នុងឃុំត្រពាំងធំខាងត្បូង

ស្រាវជ្រាវ

យុវជនជំនាន់ក្រោយយល់ដឹងកាន់តែច្បាស់អំពីការប្រព្រឹត្តឧក្រិដ្ឋកម្មឃោរឃៅរបស់ខ្មែរក្រហម បន្ទាប់ពីទស្សនកិច្ចសិក្សាទីតាំងសម្លាប់មនុស្ស និង តម្កល់អដ្ឋិធាតុ ទួលជ្រៃ

ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងដឹកនាំសិស្សានុសិស្សចំនួន៣៣នាក់ ស្រី១៥នាក់ ទស្សនកិច្ចសិក្សាទៅកាន់កន្លែងតម្កល់អដ្ឋិធាតុជនរងគ្រោះក្នុងរបបខ្មែរក្រហមមួយកន្លែង ស្ថិតនៅក្នុងបរិវេណវត្ត ទួលជ្រៃ នាភូមិទួលជ្រៃ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលមានចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីទីរួមខេត្តព្រៃវែង តាមកំណាត់ផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ទីប្រជុំជនអ្នកលឿង។ ការធ្វើទស្សនកិច្ចសិក្សានេះ គឺដើម្បីឆ្លើយតបទៅនឹងសំណួររបស់ក្មេងប្រុសម្នាក់ឈ្មោះ ហ៊ាប

ស្វែងរកក្រុមគ្រួសារ

ការកែច្នៃប្រព័ន្ធបង្ហូរទឹកដោយដៃនៅសហគមន៍បាក់នឹម

ប្រជាជននៅសហគមន៍បាក់នឹម ឃុំចេ្រស ស្រុកជុំគិរី ខេត្តកំពត បានកែច្នៃប្រព័ន្ធបង្ហូរទឹកដោយដៃ ដើម្បីយកទឹកពីលើជួរភ្នំដំរីរមៀលមកស្រោចស្រពដំណាំ ពោត​ សណ្តែក ខ្នុរ ល្ហុង​ចន្ទី ចេក ស្វាយ ដូង នៅតាមចម្ការក្បែរជើងភ្នំ។ ប្រជាជននៅក្នុងសហគមន៍ក៏យកទឹកទាំងនេះមកផឹក

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមរៀបចំពិធីបង្សុកូលឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហម

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ សមាគមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅឃុំគគរ គាំទ្រដោយមជ្ឈ មណ្ឌលឯកសារកម្ពុជា ចូលរួមប្រារព្ធទិវាជាតិនៃការចងចាំ ដោយបានរៀបចំពិធីបង្សុកូលឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហមនៅចេតិយរំឭកសម្រាប់សហគមន៍ និងដើម្បីរំឭកដល់អ្នកដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហមក្នុងសហគមន៍គគរ និងបង្កើនស្មារតីចងចាំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជាក្នុងកម្រិតមូលដ្ឋាន។ អត្ថបទខ្លី ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

ស្រាវជ្រាវ

ជនជាតិដើមភាគតិចស្ទៀងនៅភូមិបុស្សតាអឹម ចូលរួមវេទិកាអប់រំសហគមន៍ស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩)

នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានរៀបចំវេទិកាអប់រំសហគមន៍ ស្តីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) នៅសហគមន៍ជនជាតិដើមភាគតិចស្ទៀង ស្ថិតនៅភូមិបុស្សតាអឹម ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមគឺជាជនជាតិដើមភាគតិចស្ទៀង និងកូនចៅជំនាន់ក្រោយចូលរួមចំនួន៤០នាក់។

ស្រាវជ្រាវ

វេទិកាអប់រំសហគមន៍ស្ដីពី «ការចងចាំនៃការបាត់បង់ជីវិតសមាជិកគ្រួសារ និងបទពិសោធន៍របស់ជនជាតិចាមក្នុងសហគមន៍កោះសូទិន ក្នុងរបបខ្មែរក្រហម»

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ មជ្ឈមណ្ឌលលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាអប់រំសហគមន៍ស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្រោមប្រធានបទ «ការចងចាំនៃជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហម និងបទពិសោធន៍របស់ជនជាតិចាមក្នុងសហគមន៍កោះសូទិនក្នុងរបបខ្មែរក្រហម» ដោយមានការចូលរួមរបស់សិស្សានុ​សិស្ស​មកពីវិទ្យាល័យ ឈីន លាន ហាន់ជ័យ ចំនួន៥៤នាក់។ វេទិកាអប់រំសហគមន៍នេះត្រូវបានបង្កើតឡើងដើម្បីផ្ដល់ចំណេះដឹងដល់សិស្សអំពីប្រវត្តិសាស្រ្តខ្មែរក្រហម