May 2023

ស្រាវជ្រាវ

សិស្សវិទ្យាល័យមកពីស្រុកមេមត់ចូលរួមវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងធ្វើទស្សនកិច្ចសិក្សាទៅកាន់តំបន់ប្រវត្តិសាស្ត្រយោធាកោះថ្ម អ៊ិច-១៦

នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈ មណ្ឌលឯកសារកម្ពុជាបានរៀបចំវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់ប្រវត្តិសាស្ត្រយោធាកោះថ្ម អ៊ិច-១៦ ដល់សិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ និងវិទ្យាល័យ ប៊ុន

ស្រាវជ្រាវ

សិស្សវិទ្យាល័យសម្ដេច ហ៊ុន សែន សង្កើប ចូលវេទិកាថ្នាក់រៀនចុងសប្តាហ៍ស្ដីពីប្រវត្តិសាស្រ្ត កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំវេទិកាថ្នាក់រៀនស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ផ្ដោតទៅលើប្រធានបទ ៖ «ការចងចាំជនរងគ្រោះស្លាប់ក្នុងរបបខ្មែរក្រហម» ដោយមានការចូលរួមពីសិស្សានុសិស្សចំនួន៦៦នាក់ មកពីវិទ្យាល័យ សម្ដេច ហ៊ុន សែន សង្កើប

ស្រាវជ្រាវ

សិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ ចូលរួមវេទិកាថ្នាក់រៀនចុងសប្តាហ៍ ស្ដីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ មជ្ឈមណ្ឌលលឯកសារខេត្តកំពង់ចាម បានរៀបវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្តីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ផ្តោតលើប្រធានបទ ៖ «ការចងចាំជនរងគ្រោះស្លាប់ក្នុងរបបខ្មែរក្រហម និងបទពិសោធន៍មិនអាចបំភ្លេច​បានរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ដោយមានការចូលរួមពីសិស្សានុ​សិ​ស្ស​ចំនួន៥៥នាក់មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន

ស្រាវជ្រាវ

វេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិតេយ្យ(១៩៧៥-១៩៧៩)» នៅអន្លង់វែង

សិស្សា​នុសិស្ស​វិទ្យាល័យតេជោសែនសំរោងចំនួន៣៤នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​២៦នាក់ និង​ប្រុស​ចំនួន​៨នាក់ បានមកចូលរួមវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។ វេទិកាថ្នាក់រៀននេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ការយល់ដឹងដល់យុវជនអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យដែលជាផ្នែកមួយដ៏សំខាន់ដើម្បីការចងចាំ ការថែរក្សាសន្តិភាព និងការផ្សះផ្សា។ ការធ្វើបទបង្ហាញនិងការពិភាក្សាបានផ្តោតសំខាន់លើប្រធានបទនៃការបង្កើតក្រុមប្រវាស់ដៃ ក្រោយមកសហករណ៍រួម ការរៀបការដោយបង្ខំ

ស្រាវជ្រាវ

វេទិកាអប់រំសហគមន៍ស្តីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-៧៩) នៅវត្តពន្លៃ

ទិវានៃការចងចាំអំពើប្រល័យពូជសាសន៍នៅកម្ពុជា ខិតជិតចូលមកដល់ ហើយរដ្ឋាភិបាលកំពុងតែរៀបចំទីកន្លែងដើម្បីរំឮកនៃការចងចាំជាណ្តើរៗនៅស្តូបនៃខេត្តព្រៃវែង។ ប្រជាជនដែលមានអាយុចាប់ពី៥០ឆ្នាំឡើង នៅចងចាំមិនភ្លេចចំពោះរបប ៣ឆ្នាំ៨ខែ២០ថ្ងៃនេះ។ ដូច្នេះហើយបានជា មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានប្រារព្វធ្វើកម្មវិធីវេទិកាអប់រំសហគមន៍នេះឡើង ដើម្បីពិភាក្សាអន្តរជំនាន់រវាងអ្នករស់រានមានជីវិត ដែលមានអាយុចាប់ពី៥០ឆ្នាំ ជាមួយសិស្សានុសិស្សដែលជាក្មេងជំនាន់ក្រោយមកពីអនុវិទ្យាល័យ និងវិទ្យាល័យផ្សេងគ្នាក្នុងឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។

ស្រាវជ្រាវ

វេទិកាថ្នាក់រៀនរំឭកអំពីទិវាជាតិនៃការចងចាំ២០ឧសភា

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃទី២០ ឧសភា  ការប្រារព្ធធ្វើពីធីសាសនា និងពិធីរំឮកការចងចាំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ នឹងធ្វើឡើងនៅទូទាំងប្រទេសកម្ពុជា។ កាលពី៥០ឆ្នាំមុន គឺខែឧសភា ឆ្នាំ១៩៧៣ អង្គការបដិវត្តន៍ខ្មែរក្រហម បានបង្កើតសហករណ៍ដើម្បីបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ របស់ប្រជាជនមូលដ្ឋានក្នុងការគាំទ្រដល់កម្លាំងបដិវត្តន៍មហាលោតផ្លោះមហាអស្ចារ្យ។ នៅក្នុងសម័យខ្មែរក្រហម ការបង្កើតសហករណ៍កាន់តែមានលក្ខណៈរីកចម្រើនទៅមុខជាលំដាប់ ពីសហករណ៍កម្រិតទាបទៅសហករណ៍កម្រិតខ្ពស់។ ភាពរីកចម្រើនទៅមុខនេះ