ការកែច្នៃប្រព័ន្ធបង្ហូរទឹកដោយដៃនៅសហគមន៍បាក់នឹម

ប្រជាជននៅសហគមន៍បាក់នឹម ឃុំចេ្រស ស្រុកជុំគិរី ខេត្តកំពត បានកែច្នៃប្រព័ន្ធបង្ហូរទឹកដោយដៃ ដើម្បីយកទឹកពីលើជួរភ្នំដំរីរមៀលមកស្រោចស្រពដំណាំ ពោត​ សណ្តែក ខ្នុរ ល្ហុង​ចន្ទី ចេក ស្វាយ ដូង នៅតាមចម្ការក្បែរជើងភ្នំ។ ប្រជាជននៅក្នុងសហគមន៍ក៏យកទឹកទាំងនេះមកផឹក ដាំបាយ បោកគក់សម្លៀកបំពាក់ ងូត​ និងប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ ទោះបីយ៉ាងណាប្រព័ន្ធបង្ហូរទឹកដែលកែច្នៃដោយដៃនេះមិនបានផ្គត់ផ្គង់ដល់គ្រប់ក្រុមគ្រួសារនៅក្នុងសហគមន៍ឡើយ។

អត្ថបទ និង រូបថត ៖ សោម ប៊ុនថន និពន្ធនាយកទស្សនាវដ្តីស្វែងរកការពិត

 

អត្ថបទផ្សេងទៀត៖

ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៤៤នាក់ នៅភូមិឈើទាលជ្រុំ

មជ្ឈមណ្ឌលផ្សះផ្សាវាលវែង រៀបចំវេទិកាថ្នាក់រៀនស្តីអំពី «សារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ» សម្រាប់យុវជនមកពីស្រុកភ្នំក្រវ៉ាញ