February 2023

ស្រាវជ្រាវ

កិច្ចសំណេះសំណាលជាមួយ ដូនជី តាជី និងប្រជាជនចំណុះជើងវត្តស្ងួនពេជ្រ

នាព្រឹកព្រលឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំការជួបសំណេះ សំណាលជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងសាលាឆាន់វត្តស្ងួនពេជ្រ។ ជារៀងរាល់ថ្ងៃសីល៍ ប្រជាជនចំណុះជើងវត្តស្ងួនពេជ្រ ដែលភាគច្រើនមានអាយុចាប់ពី៥០ឆ្នាំឡើង និងជាស្ត្រី ចាស់ជរា បានមកសុំសីល៍ ប្រគេនចង្ហាន់ព្រឹកដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តស្ងួនពេជ្រ ដើម្បីបញ្ជូនបុណ្យកុសលដល់បុព្វការីជនដែលបាន លាចាកនេះទៅហើយ

ស្រាវជ្រាវ

វេទិកាប្រវត្តិសាស្រ្ត និងសុខភាព សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែក្រហម និងជនពិការ នៅស្រុកកោះសូទិន

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯសារកម្ពុជា រៀបចំវេទិកាប្រវត្តិសាស្រ្ត និងសុខភាព សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែក្រហម និងជនពិការ នៅភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន​ ដោយមានការចូលរួមពីលោក ឌឿន គឹមសាន

ស្រាវជ្រាវ

វេទិកាអប់រំសហគមន៍ស្តីពី ប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

នៅវេលាម៉ោង៧: ៣០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១៦នាក់ (ស្រី៥នាក់) ដែលភាគច្រើនជាជនជាតិដើមភាគតិចស្ទៀង រស់នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងសិស្សានុសិស្សចំនួន១៥នាក់ (ស្រី៩នាក់) ដែលជាកូនចៅរបស់ពួកគាត់បានមកជួបជុំគ្នានៅបរិវេណផ្ទះមេភូមិ

ស្រាវជ្រាវ

វត្តរោងដំរី

​ វត្តរោងដំរី ស្ថិតនៅក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ បើតាមព្រះតេជគុណ យាង ភាល័ត ព្រះចៅអធិការវត្តរោងដំរី មានសង្ឃដីកាថា កាលពីសម័យដើម វត្តរោងដំរីមានព្រះអង្គធ្វើពីសំរឹទ្ធសុទ្ធមួយអង្គដែលបានដាក់តម្កល់ទុកនៅព្រះវិហារ។ ក្រោយមកនៅអំឡុងសម័យសង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជាក៏មានការទម្លាក់គ្រាប់បែកយ៉ាងច្រើននៅជុំវិញវត្តរោងដំរី និងលើព្រះវិហារវត្តរោងដំរីនេះ ប៉ុន្តែគ្រាប់បែកដែលទម្លាក់មកទាំងនោះមិនផ្ទុះ

ស្រាវជ្រាវ

ការស្រាវជ្រាវតំបន់ប្រវត្តិសាស្រ្តតាមរយៈការចងចាំ

ស្ពានតាម៉ុក ស្ពានតាម៉ុក ដែលទ្រុឌទ្រោមប្រើការលែងបានធ្វើពីស៊ីម៉ងត៍ ត្រូវប្រជាជនក្នុងតំបន់ស្គាល់គ្រប់គ្នាថាជាស្ពានតាម៉ុក ត្រូវបានសាងសង់ឡើងដំណាលគ្នាជាមួយនឹងផ្ទះ និងព្រែកជីក តាម៉ុក។ ស្ពាននេះ អាចមើលឃើញពីត្រើយម្ខាងបានយ៉ាងច្បាស់និងមានសភាពស្ងាត់ជ្រងំ។ ជារៀងរាល់ថ្ងៃប្រជាកសិករ​ធ្វើដំណើរតាមទូកឆ្លងកាត់ក្រោមស្ពាននេះដើម្បីធ្វើស្រែ។ ពុំមានផ្លូវថ្នល់ ឬផ្លូវដែលអាចធ្វើដំណើរដោយថ្មើរជើងឬជិះទៅកាន់ទីនោះឡើយ ក្រៅពីធ្វើដំណើរដោយទូកឬទូកកាណូត។ ផ្លូវដែលតភ្ជាប់ពីស្ពាននេះទាំងមុខនឹងក្រោយគឺជាទំនប់ដ៏ធំមួយ ដែលប្រើការលែងបាននាពេលបច្ចុប្បន្ន។

ស្រាវជ្រាវ

វេទិកាថ្នាក់រៀនចុងសប្ដាហ៍ «ស្ដីអំពីការរស់នៅប្រចាំថ្ងៃរបស់ជនជាតិដើមភាគតិចស្ទៀងនៅស្រុកមេមត់ក្នុងរបបខ្មែរក្រហម»

នៅវេលាម៉ោង៧:៣០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ យុវជននៅឃុំទន្លូងបានចូលរួមវេទិកាចុងសប្ដាហ៍ស្ដីអំពី «ការរស់នៅប្រចាំថ្ងៃរបស់ជនជាតិដើមភាគតិចស្ទៀងនៅស្រុកមេមត់ក្នុងរបបខ្មែរក្រហម» រៀបចំដោយមជ្ឈមណ្ឌលឯកសារកោះថ្ម។  យុវជនចំនួន២៦នាក់ភាគច្រើនគឺជាជនជាតិដើមភាគតិចស្ទៀងមកពីឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម បានដឹកនាំយុវជនដើរទស្សនាពិព័រណ៍ បណ្តុំរូបថត