February 2023

ស្រាវជ្រាវ

វេទិកាអប់រំសហគមន៍ នៅវត្តខ្នារកកោះ

វេទិកាអប់រំសហគមន៍ស្តីពីការចងចាំប្រវត្តិសាស្ត្រខ្មែរក្រហម ដែលជាការរៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ក្រោមកិច្ចសហការពីអាជ្ញាធរមូលដ្ឋានឃុំដូងខ្ពស់ និងគណៈកម្មការវត្តខ្នារកកោះ ត្រូវបានប្រារព្ធធ្វើនៅក្នុងបរិវេណវត្តខ្នារកកោះ ភូមិតាសៃ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត

ស្រាវជ្រាវ

ការចងចាំអំពីជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហម ក្នុងពិធីបុណ្យដាលាន

នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គាំទ្រដោយ​មជ្ឈ​មណ្ឌល​ឯកសារកម្ពុជា ប្រារព្ធពិធីបុណ្យដាលាន បន្ទាប់ពីបានបញ្ចប់ការច្រូតកាត់ និង ប្រមូលផលស្រូវទុកក្នុង​ជង្រុក​​ស្រូវ​របស់ខ្លួន។ ពិធីបុណ្យដាលាន ដែលត្រូវបានធ្វើឡើងនៅកណ្ដាលវាល ស្រែក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុក​​កំពង់សៀម

សំបុត្រ

គណៈប្រតិភូថៃអញ្ជើញទស្សនកិច្ចបណ្ណាល័យសម្តេចម៉ែ

ឯកឧត្តម បណ្ឌិត វិចាវ៉ាត់ អ៊ីសារ៉ាផាកឌី អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​​នៃព្រះរាជាណាចក្រថៃ អម​ដំណើរ​ដោយ​ឯកឧត្តម ឆឺតគាត អាដ្ឋករ ឯកអគ្គរាជទូត​ព្រះរាជា​ណាចក្រថៃ​ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បាន​ដឹកនាំគណៈប្រតិភូថៃ អញ្ជើញទស្សនកិច្ច​បណ្ណាល័យសម្តេចម៉ែ នាវេលាម៉ោង​៣រសៀល​ ថ្ងៃ​ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ស្រាវជ្រាវ

យុវជនស្រុកបាទី ខេត្តតាកែវ ផ្តល់ក្តីគោរពដ៏ជ្រាលជ្រៅ ដល់អ្នកស្លាប់ពីរបបខ្មែរក្រហម

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ មានយុវជនក្មេងៗក្រោមអាយុ១៨ឆ្នាំដែលត្រូវជាចៅ ចៅទួតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៣០នាក់ បានផ្តល់ក្តីគោរពដ៏ជ្រាលជ្រៅដល់វិញ្ញាណក្ខ័ន្ធអ្នកស្លាប់ក្នុងរបបខ្មែរក្រហម នៅពីមុខមន្ទីរបូជនីយដ្ឋានវត្តសុរភី ហៅវត្តកកោះ ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អង្គុយបត់ជើងនៅពីមុខលលាដ៏ក្បាលសាកសពរាប់ពាន់ដែលដាក់តម្កល់នៅក្នុងមន្ទីរបូជនីយដ្ឋានវត្តសុរភី យុវជនម្នាក់ៗកាន់ធូបមួយសរសៃលើកដៃសំពះ ភ្នែកសម្លឹងទៅរកលលាដ៏ក្បាលទាំងនោះដោយស្ងៀមស្ងាត់ ជាមួយនឹងទឹកមុខស្រពាប់ស្រពោន និង

ស្រាវជ្រាវ

វេទិកាសហគមន៍នៅក្នុងភូមិទួលប្រាសាទ

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯសារកម្ពុជា បានរៀបចំវេទិកាសហគមន៍មួយនៅក្នុងភូមិទួលប្រាសាទ នៃស្រុកអន្លង់វែង ដោយផ្ដោតទៅលើ «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងដំណើរការនៃការកាត់ទោសមេដឹកនាំខ្មែរក្រហមនៅក្នុងអង្គជំនុំជម្រះវិសាមញ្ញតុលាការកម្ពុជា»។ វេទិកាសហគមន៍នេះត្រូវបានធ្វើឡើងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងសាលាឆទានមួយនៃភូមិទួលប្រាសាទ ដោយមានការចូលរួមពីប្រជាជនចំនួន២៧នាក់ រាប់បញ្ចូលទាំងកុមារ ដែលមានស្រី១៥នាក់

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកម្ពុជា និង អង្គការ TPO សហការគ្នា រៀបចំកម្មវិធីផ្តល់ការប្រឹក្សាផ្លូវចិត្ត និងសុខភាព ដល់ឪពុកម្តាយកុមារដែល បាត់បង់ជីវិតដោយសារលិចទូក

ក្រុមការងារនៃគម្រោងលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលហៅកាត់ថាគម្រោងប្រវត្តិសាស្រ្ត និងសុខភាព បានធ្វើការសហការជាមួយ អង្គការ TPO ដើម្បីផ្តល់សេវាជំនួយផ្នែកសុខភាពផ្លូវចិត្តដល់ឪពុកម្តាយរបស់កុមារចំនួន១១នាក់ដែលរងគ្រោះបាត់បង់ជីវិតដោយសារលិចទូកកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ កម្មវិធីនេះគឺធ្វើឡើងភ្លាមៗ បន្ទាប់ពីមជ្ឈមណ្ឌលឯកសារកម្ពុជាបានទទួលដំណឹងតាមរយៈអត្ថបទរបស់ខ្មែរថាមស៍ ដែលចុះផ្សាយកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។