ស្រាវជ្រាវ

ស្រាវជ្រាវ

រឿងរ៉ាវជីវិតនិងបញ្ហាសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចំនួន៥០០នាក់នឹងត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សាយព័ត៌មាន

មជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំកម្មវិធីសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៥០០នាក់ ដើម្បីផ្តល់ឱកាសឲ្យអ្នកទាំងអស់នេះ បាននិយាយរៀបរាប់អំពីរឿងរ៉ាវជីវិតពិត និងបញ្ហាសុខភាពរបស់ខ្លួន តាមរយៈប្រព័ន្ធផ្សាយព័ត៌មានជាសាធារណៈ។ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារកម្ពុជាមានការជួបប្រជុំជាមួយស្ថាប័នឯកជន, អ្នកសិក្សាស្រាវជ្រាវ អ្នកជំនាញ ចំនួន១៥រូប ដើម្បីរៀបចំការផ្សព្វផ្សាយអំពីបទពិសោធន៍ជីវិតពិត និងបញ្ហាសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ការផ្សព្វ​ផ្សាយនេះមានការចូលរួមពីក្រុមតូរ្យតន្រ្តី,

ស្រាវជ្រាវ

សិស្សានុសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ស្ពឺចូលរួមដំណើរទស្សនកិច្ចសិក្សាមកកាន់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម និងសហគមន៍ចាមនៅកោះសូទិន

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ទទួលស្វាគមន៍សិស្សានុសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ ក្នុងដំណើរទស្សនកិច្ចសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងឈ្វេងយល់អំពីការចាប់ផ្ដើមឡើងវិញនៃការត្បាញសូត្ររបស់សហគមន៍ចាមនៅ ស្រុកកោះសូទិន។ ជាកិច្ចចាប់ផ្ដើម

ស្រាវជ្រាវ

សិស្សវិទ្យាល័យនិងនិស្សិតនៅខេត្តត្បូងឃ្មុំចូលរួមវេទិកាថ្នាក់រៀនស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម និងធ្វើទស្សនកិច្ចសិក្សាទៅកាន់តំបន់ប្រវត្តិសាស្រ្តយោធា កោះថ្ម អ៊ិច-១៦

មានសិស្សានុសិស្សចំនួន៥៤នាក់មកពីវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន ខ្នារ និងវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ក្រែក និងនិស្សិត ក្នុងខេត្តត្បូងឃ្មុំ​  បានមកចូលរួមវេទិកាថ្នាក់រៀនស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងបានធ្វើទស្សនកិច្ចទៅកាន់តំបន់ប្រវត្តិសាស្រ្តយោធា កោះថ្ម អ៊ិច-១៦

ស្រាវជ្រាវ

វេទិកាអប់រំសហគមន៍ស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម(១៩៧៥-១៩៧៩)នៅសហគមន៍ជនជាតិដើមភាគតិចស្ទៀងភូមិទួលគ្រួស ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំវេទិកាអប់រំសហគមន៍ស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម (១៩៧៥-១៩៧៩) និងការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមនៅភូមិទួលគ្រួស ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅក្នុងវេទិកានេះមានការចូលរួមពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជាជនជាតិដើមភាគតិចស្ទៀង និងកូនចៅចំនួន៥៣នាក់ ក្នុងចំណោមនោះមានស្រី៣២នាក់។ ជាកិច្ចចាប់ផ្តើម លោក

ស្រាវជ្រាវ

ឯកអគ្គរដ្ឋទូតសហព័ន្ធរុស៊្សីប្រចាំនៅកម្ពុជា លោក អាណាតូលី បូរ៉ូវីក មកទស្សនកិច្ចបណ្ណាល័យសម្តេចម៉ែ

នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស៊្សីប្រចាំនៅប្រទេសកម្ពុជា លោក អាណាតូលី បូរ៉ូវីក (ANATOLY BOROVIK) អមដំណើរដោយលេខាអ្នកស្រី សូហ្វីយ៉ា អូបូស្កៃ (SOFIA OBORSKAIA) និងពិធីការផ្ទាល់របស់លោក

ស្រាវជ្រាវ

បណ្ណាល័យសម្តេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជាប្រគល់ អំណោយម៉ូតូកង់បីជូនដល់ប្រជាជននៅភូមិបាក់នឹម

នៅក្នុងប្រទេសកម្ពុជាខែមេសា គឺជាខែមួយដែលមានអាកាសធាតុក្តៅហួតហែង។ ជារៀងរាល់ឆ្នាំប្រជាជនខ្មែរតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ​របស់ខ្លួននិងជួបជុំគ្រួ​សារបងប្អូន ប្រកបដោយសេចក្តីសប្បាយរីករាយ។ ក្រលេកទៅមើលអតីតកាលវិញ អំពើប្រល័យពូជសាសន៍នៅប្រទេសអាល្លឺម៉ង់ បូស្ន៊ី-ហឺហ្សីហ្គោវីន រវ៉ាន់ដា និង កម្ពុជា តែងតែកើតឡើងនៅក្នុងខែមេសា។ ជាក់ស្តែង ខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥