ស្រាវជ្រាវ

ស្រាវជ្រាវ

សន្តិភាពកម្ពុជា ត្រូវបានសាកល្បងញាំញីដោយការឈ្លានពានរបស់ប្រទេសថៃ កំណត់ហេតុផ្ទាល់ខ្លួន អំពីសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃ២៤-២៨ ខែកក្កដា ឆ្នាំ២០២៥

បទពិសោធន៍ឆ្លងកាត់​​ការប៉ះ​ទង្គិចអាវុធ​នៅតាម​ទល់ដែន​រវាងប្រទេសកម្ពុជា និងប្រទេស​ថៃ​ ​បាន​ធ្វើឱ្យ​ខ្ញុំ​យល់​កាន់​តែ​ច្បាស់​ថា​  សន្ដិភាពពិត​ជា​មាន​តម្លៃឥតគណនា​ និងពិបាក​រក​​ណាស់​។ ឆ្លងកាត់ព្រឹត្ដិការណ៍ការប៉ះ​ទង្គិច​អាវុធ​ពីរ​លើកធំៗ​រវាងប្រទេស​ទាំងពីរ នៅ​ឆ្នាំ​២០០៨ និង​២០២៥នេះដោយផ្ទាល់ ​បាន​ជំរុញចិត្ដឱ្យ​ខ្ញុំមានមនសិការស្នេហាជាតិ​កាន់តែ​ខ្ពស់​​។​ ខាងក្រោមនេះ គឺ​ជាកំណត់ហេតុនៃ​ការ​ចងចាំ​របស់​ខ្ញុំ​ទាក់ទងទៅ​នឹងការ​ប៉ះ​ទង្គិច​អាវុធ​ព្រំ​ដែន​កម្ពុជា​-ថៃ​    រយៈពេល​៥ថ្ងៃ គិតចាប់​​ពីថ្ងៃទី​២៤ ដល់ថ្ងៃទី២៨ ខែកក្កដា

ស្រាវជ្រាវ

សត្រូវអរូបី៖ តើសារធាតុគីមី «ផូស្វ័រពណ៌ស» កំពុងបំផ្លាញដែនដីកម្ពុជា បង្កជាផលប៉ះពាល់ដល់អាយុជីវិតប្រជាជនកម្ពុជា និងដួងព្រលឹងកម្ពុជាយ៉ាងដូចម្តេច?

អណ្តាតភ្លើងឆាបឆេះយ៉ាងស្ងប់ស្ងាត់ ​ដែលបន្សល់​ជាគ្រោះថ្នាក់យូរអង្វែង៖ ការបំផ្លិចបំផ្លាញ​បរិស្ថាន, មនុស្សជាតិ និងភាពខ្ទេចខ្ទាំដែល​មិនអាចស្រោចស្រង់បាន បង្កឡើងដោយ​សង្គ្រាម។ ក្នុងអំឡុងសង្រ្គាម សញ្វវុធខ្លះសម្លាប់មនុស្សដោយចំហ ប៉ុន្តែខ្លះទៀតសម្លាប់មនុស្សដោយស្ងប់ស្ងាត់ ដូចជាសារធាតុគីមី «ផូស្វ័រ​ពណ៌ស» ដែលបន្សល់ផលប៉ះពាល់យូរអង្វែង និងការបំផ្លិចបំផ្លាញសន្សឹម​ៗ​​​។ យោងតាមអង្គការសុខភាពពិភពលោកសារធាតុគីមី «ផូស្វ័រ​ពណ៌ស» គឺជាសារធាតុគីមីដែលឆេះឡើងនៅពេលប៉ះជាមួយខ្យល់ ហើយបង្កើតជាកម្ដៅយ៉ាងខ្លាំង

ស្រាវជ្រាវ

សោភ័ណភាពពិតប្រាកដក្នុងភាពជាអ្នកដឹកនាំ៖ ជំទាវទីមួយរបស់កម្ពុជា និងតម្លៃនៃការងារមនុស្សធម៌ពិតប្រាកដ

សេចក្ដីប្រកាសអំពីព័ត៌មានដែលថាលោក​ជំទាវទីមួយរបស់កម្ពុជា គឺបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទទួលបានពានរង្វាន់ “ចក្ខុវិស័យសប្បុរសធម៌នៃអង្គការស្នាមញញឹមអាស៊ី ២០២៥” របស់អង្គការ «ស្នាមញញឹមអាស៊ី» បានរំលេចនូវការសញ្ជឹងគិត​យ៉ាងស៊ីជម្រៅអំពីលក្ខណៈនៃភាពជាអ្នកដឹកនាំ និងការងារមនុស្សធម៌ដ៏ពិតប្រាកដ។ នៅក្នុងតំបន់មួយ ដែលនៅពីក្រោយស្នាមញញឹមផ្នែកការទូត

ស្រាវជ្រាវ

ការទាមទាររកអធិបតេយ្យភាព និងយុត្តិធម៌របស់កម្ពុជា

ប្រទេសកម្ពុជាគឺជាប្រទេសតូចមួយដែលមានស្មារតីយ៉ាងក្លៀវក្លា ធ្លាប់បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់បង្កឡើងដោយសង្គ្រាម ភាពចលាចលផ្ទៃក្នុង និងសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ ខ្មែរក្រហម ដែលបានឆក់យកជីវិតមនុស្សអស់រាប់លាននាក់។ នៅក្នុងរយៈកាលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការស្តារប្រទេសជាតិឡើងវិញយ៉ាងត្រដាបត្រដួស តាមរយៈការកសាងសន្តិភាពជាបណ្តើរៗ និងបណ្ដុះក្តីសង្ឃឹមសម្រាប់អនាគតដ៏ភ្លឺស្វាងមួយ។ ទោះបីជាកម្ពុជាខិតខំស្រវាស្រទេញសម្រេចបាននូវសមិទ្ធផលទាំងនេះយ៉ាងណាក្តី ការគំរាមកំហែងពីជម្លោះនានា នៅតែបន្តយាយីមកលើជាតិមាតុភូមិកម្ពុជានៃយើង។ តើប្រជាជាតិកម្ពុជារបស់យើងត្រូវបន្តទទួលរងប្រទូសរ៉ាយ និងអសន្តិសុខរហូតដល់ពេលណា?

ស្រាវជ្រាវ

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំពិនិត្យលក្ខន្តិកៈ និងធ្វើបច្ចុប្បន្នភាពផលិតផលទេសចរណ៍សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ អគារមរតកសង្គមរាស្ត្រនិយមសម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) បានផ្ដល់ទីតាំងកិច្ចប្រជុំស្ដីពីការពិនិត្យលក្ខន្តិកៈ និងធ្វើបច្ចុប្បន្នភាពផលិតផលទេស​ចរណ៍ សម្រាប់សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ ដោយមានការចូលរួមពីតំណាងសហគមន៍ និងមន្ត្រីជំនាញសរុប១៤នាក់ ក្នុងនោះមានស្រ្តីចំនួន៤នាក់។ កិច្ចប្រជុំនេះគឺដើម្បីជំរុញវិស័យទេសចរណ៍សហគមន៍ឱ្យកាន់តែមានភាពរីកចម្រើន និងមានគុណភាពខ្ពស់ សម្រាប់មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង។

ស្រាវជ្រាវ

ទាហានថៃបានព័ទ្ធបន្លាលួសយកផ្ទះរបស់ខ្ញុំនៅថ្ងៃទី១៣ ខែសីហា៖ យុត្តិធម៌នៅឯណា?

ខ្ញុំបានធ្វើបទសម្ភាសន៍ជាមួយមីង នួន អូន តាមទូរសព្ទរយៈពេលកន្លះម៉ោង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ អំពីហេតុការណ៍ដែលទាហានថៃបានបង្ខំឱ្យគាត់ចាកចេញពីផ្ទះ ដើម្បីព័ទ្ធបន្លាលួសយកផ្ទះរបស់គាត់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ ខាងក្រោមនេះគឺជាការរៀបរាប់របស់គាត់៖ ខ្ញុំឈ្មោះ នួន