ស្រាវជ្រាវ

ស្រាវជ្រាវ

គណៈប្រតិភូនេប៉ាល់ ទស្សនកិច្ចព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងសិក្សាស្វែងយលអំពីការចងក្រងឯកសារអំពើប្រល័យពូជសាសន៍ខ្មែរក្រហម

គណៈប្រតិភូនៃប្រទេសនេប៉ាល់ចំនួន១៦នាក់មកពីមជ្ឈមណ្ឌលបណ្តុះបណ្តាល និងបណ្តាញទប់ស្កាត់អំពើហិង្សានេប៉ាល់ អញ្ជើញមកទស្សនកិច្ចនៅព្រះរាជបណ្ណាល័យហ្លួងម៉ែ និងទីស្នាក់ការកណ្ដាលមជ្ឈ​មណ្ឌលឯកសារកម្ពុជា នៅវេលាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ គោលបំណងនៃដំណើរទស្សនកិច្ចខាងលើ គឺដើម្បីធ្វើការសិក្សាស្វែងយល់បន្ថែមអំពីរឿងរ៉ាវប្រវត្តិសាស្រ្ត​នៃរបបខ្មែរក្រហម វិធីសាស្រ្តក្នុងការដោះស្រាយបញ្ហាជម្លោះពីអតីតកាល និងរៀនសូត្រពីបទពិសោធន៍ប្រទេសកម្ពុជាដែលធ្លាប់ឆ្លងកាត់ជម្លោះ និងដោះស្រាយបញ្ហាជម្លោះដ៏ស្មុគស្មាញទៅជាការស្វែងរកយុត្តិ​ធម៌តាមរយៈតុលាការ ការផ្សះផ្សាផ្លូវចិត្តរបស់ជនរងគ្រោះនៃរបបខ្មែរក្រហម និងជាចុងក្រោយគឺតួនាទីរបស់ជម្ឈមណ្ឌលឯកសារកម្ពុជាក្នុងកិច្ចការការងារ ការថែរក្សាការចងចាំអំពីរឿងរ៉ាវក្នុងរបប​ខ្មែរក្រហម

ស្រាវជ្រាវ

វេទិកាសន្ទនាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាព អង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី»

នៅថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ បុគ្គលិកមជ្ឈមណ្ឌឯកសារខេត្តកំពង់ចាម ចំនួនពីររូបគឺ លោក លី ដេវីត និងលោក សាំង ចាន់ធូ បានចូលរួមវេទិកាសន្ទនាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាព

ស្រាវជ្រាវ

វេទិកាថ្នាក់រៀនស្ដីពី «បទឧក្រិដ្ឋកម្មសង្គ្រាម» នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង  នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានរៀបចំវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ផ្តោតលើ «បទឧក្រិដ្ឋកម្មសង្គ្រាម» ដោយមានសិស្សចំនួន៦នាក់ ក្នុងនោះមានសិស្សស្រីចំនួន៤នាក់ និងសិស្សប្រុសចំនួន២នាក់ ដឹកនាំដោយនាយកអនុវិទ្យាល័យលំទង មកចូលរួម។ បទឧក្រិដ្ឋកម្មសង្គ្រាម

ស្រាវជ្រាវ

ជំរំជនភៀសខ្លួនខ្មែរនៅតាមបណ្តោយព្រំដែនថៃ

ខ្ញុំឈ្មោះ សូ ហ្វារីណា។ ខ្ញុំកើតក្រោយរបបខ្មែរក្រហមដួលរលំ ហើយខ្ញុំគឺជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ។ ខ្ញុំសរសេរសំណេរនេះដើម្បីឆ្លើយតបនឹងសំណេររបស់លោកឧត្តមសេនីយ៍ឯក ដែលបានចុះផ្សាយក្នុងកាសែត The Nation Thailand ដែលមានចំណងជើងថា «ពីអ្នករស់រានមានជីវិត…ទៅជាអ្នកភ្ជង់កាំភ្លើង នៅពេលដែលប្រជាជនកម្ពុជាបានបំភ្លេចអ្វីៗ ដែលប្រទេសថៃបានផ្តល់ឱ្យ»

ស្រាវជ្រាវ

សុបិនរបស់វីរបុរស៖ រឿងរ៉ាវរបស់ជនជាតិខ្មែរដែលត្រូវបានសម្លាប់ដោយការឈ្លានពានរបស់ថៃឆ្នាំ ២០២៥

ការកំណត់វីរបុរសក្នុងគ្រានៃការឈ្លានពាន។ តើយើងកំណត់ វីរបុរស ដោយរបៀបណា? តើវីរបុរសត្រូវតែជាទាហានដែលត្រូវស្លាប់ក្នុងសង្គ្រាម ជាមន្ត្រី ឬជាអ្នកដឹកនាំ? តើ​វីរបុរស​ត្រូវតែជាបុគ្គលដែល​​បានទទួលការបណ្តុះបណ្តាលខ្ពស់ មាន​ការ​អប់រំ ឬ​ក៏​ឆ្លាតវៃមែនទេ? ពិភពលោកសម័យទំនើបកំណត់អត្តសញ្ញាណវីរបុរសនៅក្នុងបរិបទនៃអ្នកល្បីលើបណ្តាញសង្គម អត្តពលិក និងភាពយន្ត ឬតារាល្បីល្បាញក្នុងវិស័យសិល្បៈ និងវប្បធម៌ជាន់ខ្ពស់ផ្សេងទៀត

ស្រាវជ្រាវ

ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់ជនភៀសសឹកកម្ពុជា ពីការឈ្លានពានរបស់ថៃនៅឃុំប្រម៉ោយ ស្រុកវាលវែង

កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានបង្រៀនយុវជនមកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ អំពីប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍។  នៅក្នុងអំឡុងពេលបង្រៀន ក្រុមការងារក៏បានលើកទឹកចិត្តដល់យុវជនឱ្យចុះសួរទុក្ខ និងផ្តល់អំណោយដល់ជនភៀសខ្លួនពីការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា ហើយជនភៀសខ្លួនភាគច្រើនគឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាកូនចៅ។​ នៅវេលារសៀលថ្ងៃទី២៥