សំបុត្រ

សំបុត្រ

យោធាថៃ ខឹងសម្បារចំពោះការបាត់ទង់ជាតិមួយ

អ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោកឧត្តមនាវីត្រី ប៉ារ៉ាច រតនាឆាយាផាន នាពេលថ្មីៗនេះ បាននិយាយថា កងទ័ពជើងទឹកភូមិន្ទថៃនឹងឆ្លើយតបដោយកម្លាំងយោធា ប្រសិនបើរកឃើញថាមានកងទ័ពកម្ពុជាបានឆ្លងចូលក្នុងទឹកដីថៃ បន្ទាប់ពីទង់ជាតិថៃមួយបានបាត់ពីដងទង់ជាតិ ក្នុងតំបន់ព្រំដែនយុទ្ធសាស្ត្ររាងក្រចកសេះ នៅភូមិផាកខាត។ សេចក្តីថ្លែងការណ៍ជាសាធារណៈដ៏ក្អេងក្អាងរបស់កងទ័ពថៃនេះ គឺមិនត្រឹមតែជារឿងដែលគួរឱ្យអស់សំណើចតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទង្វើពោរពេញទៅដោយពុតត្បុតថែមទៀតផង។ កងទ័ពថៃហាក់មើលមិនឃើញពីភាពពុតត្បុតរបស់ខ្លួន

សំបុត្រ

តថភាពប្រវត្តិសាស្ត្រ ៥ចំណុច ដែលត្រូវពិចារណានៅពេលយើងរំឭកអំពីការដួលរលំក្រុងភ្នំពេញនា ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥

ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ គឺជាខួបលើកទី៥១ ចាប់តាំងពីការឡើងកាន់អំណាចនៃរបបខ្មែរក្រហមក្នុងប្រទេសកម្ពុជា។ ខ្ញុំគឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាសាក្សីជំនាញម្នាក់ នៅក្នុង​តុលាការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ហើយខ្ញុំក៏ជាអ្នកតស៊ូមតិក្នុងដំណើរការស្វែងរកយុត្តិធម៌ និងរក្សាការចងចាំពីរបបខ្មែរក្រហម សូមលើកឡើងអំពីតថភាពប្រវត្តិសាស្ត្រ ៥ចំណុច ដែលយើងមិនត្រូវបំភ្លេចប្រវត្តិសាស្ត្ររបបខ្មែរក្រហម ហើយត្រូវតែដាក់បញ្ចូលមេរៀន​​​ដែលយើងទទួលបានពីរបបនេះទៅអនុវត្តក្នុងបរិបទមូលដ្ឋាន តំបន់

សំបុត្រ

លិខិតពីភូមិផ្ញើជូនវីរកងទ័ពកម្ពុជានៅជួរមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

លិខិតពីភូមិផ្ញើជូនវីរកងទ័ពកម្ពុជានៅជួរមុខក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រំលេចសារប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅចេញពីក្រឳបេះដូង ការដឹងគុណ ឯកភាពជាតិ និងការគាំទ្រយ៉ាងមុតមាំ ដល់វីរកងទ័ព។ លិខិតទាំងនេះ តែងតែរំឭកអំពីភាពក្លាហានរបស់វីរកងទ័ពដែលកំពុងការពារអធិបតេយ្យភាពជាតិនៅតាមព្រំដែនខ្មែរ-ថៃ ដែលអនុញ្ញាតឱ្យប្រជាជនអាចប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប្រកបដោយសុវត្ថិភាព។ លិខិតទាំងអស់នេះ ថែមទាំងបានបង្ហាញនូវក្តីសង្ឃឹមថា វីរកងទ័ពកម្ពុជាទាំងអស់ នឹងអាចវិលត្រឡប់មកជួបជុំគ្រួសារវិញប្រកបដោយសុខសុវត្ថិភាពនៅក្នុងពេលឆាប់ៗខាងមុខ។ ឆាំង យុ

សំបុត្រ

ឧត្តមសេនីយ៍ឯក អាឌុល ប៊ុនថាំចារើន

សេចក្តីថ្លែងការណ៍របស់ រដ្ឋមន្ត្រីការពារជាតិថៃ ឧត្តមសេនីយ៍ឯក អាឌុល ប៊ុនថាំចារើន ពាក់ព័ន្ធនឹងលទ្ធភាពនៃការផ្ទុះអាវុធជុំទីបីរវាងកម្ពុជា និងថៃ គឺផ្អែកទៅលើការសន្មត និងការបកស្រាយជម្លោះដែលខុសឆ្គង ឬអាចនិយាយបានថា វាគឺជាចេតនាបង្កជាការភាន់ច្រឡំ។ ឧត្តមសេនីយ៍ឯក អាឌុល ប៊ុនថាំចារើនបានអះអាងថា ជម្លោះណាមួយរវាងកម្ពុជានិងថៃ

សំបុត្រ

រដ្ឋាភិបាលអភិរក្សនិយមរបស់ប្រទេសថៃ ឆ្នាំ២០២៦

ប្រជាជនថៃបានបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលអភិរក្សនិយមមួយ ដែលប្រើប្រាស់គោលនយោបាយការបរទេសបែបឈ្លានពានមកលើប្រទេសកម្ពុជា ជាប្រទេសជិតខាងរបស់ខ្លួន ដើម្បីបង្ហាញពីភាពរឹងមាំ និងសន្តិសុខជាតិទៅកាន់អ្នកបោះឆ្នោត។ ជាអកុសល ដោយសារតែរដ្ឋាភិបាលថៃទើបតែត្រូវបានបង្កើតឡើងនេះ ប្រជាជនកម្ពុជានឹងត្រូវរង់ចាំឱ្យការដកពិសោធន៍នៃមនោគមវិជ្ជាជាតិនិយមវាទទីរបស់ថៃ ដើរដល់ទីបញ្ចប់សិន នៅមុនពេលដែលប្រទេសថៃដឹងខ្លួនថាទង្វើនេះគឺមិនមែនជាជម្រើសដ៏ឆ្លាតវៃនោះទេ។ អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

សំបុត្រ

សង្គ្រាមអ៊ីរ៉ង់នៅតំបន់មជ្ឈិមបូព៌ា និងជម្លោះកម្ពុជា-ថៃនៅតំបន់អាស៊ីអាគ្នេយ៍

ព្រោះតែតំបន់មជ្ឈិមបូព៌ាមានសារសំខាន់ចំពោះពាណិជ្ជកម្មសកលលោក រាល់ជម្លោះនានានៅក្នុងតំបន់នេះ បង្កឱ្យមានផលប៉ះពាល់មួយចំនួន​ដល់សេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជម្លោះនេះគឺជាឱកាស​ផ្តល់ជាមេរៀនអំពីជម្លោះដែលកើតមាននៅទីតាំងឆ្ងាយៗ ដើម្បីជាជំនួយដល់ការយល់ដឹងអំពីជម្លោះនៅក្នុងតំបន់។ ទាំងអស់នេះបញ្ជាក់ថា ពិភពលោកយើង មានការតភ្ជាប់គ្នាទៅវិញទៅមក ហើយយើងអាចមើលឃើញអំពីទំនាក់ទំនងនៃព្រឹត្តិការណ៍នានាដែលកើតឡើងនៅជុំវិញពិភពលោក។ ប្រសិនបើយើងផ្តោតទៅលើការប្រៀបធៀបរវាងជម្លោះវិញ ជម្លោះនៅតំបន់​មជ្ឈិមបូព៌ាមានលក្ខណៈខុសប្លែកគ្នាទាំងស្រុងទៅលើកម្រិតយុទ្ធសាស្ត្រ និងកម្រិតប្រតិបត្តិការ ធៀបទៅនឹងជម្លោះរវាងប្រទេសថៃ និងប្រទេសកម្ពុជា។ ដូច្នេះ