សារសំខាន់នៃការយល់ដឹងពីរបបខ្មែរក្រហម និងការអប់រំពីអំពើប្រល័យពូជសាសន៍ សម្រាប់មនុស្សជំនាន់ក្រោយរបស់កម្ពុជា

ប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហមគឺជាប្រវត្តិសាស្ត្រមួយដែលពោរពេញទៅដោយអំពើអមនុស្សធម៌ជ្រុលនិយម និងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ហើយផលវិបាកនៃរបបប្រល័យពូជសាសន៍នេះ នៅតែបន្តជះឥទ្ធិពលមកលើក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិកម្ពុជាទាំងមូល មកទល់សព្វថ្ងៃនេះ។

មនុស្សជំនាន់ក្រោយ ចាំបាច់​ត្រូវ​តែសិក្សារៀនសូត្រអំពីប្រវត្តិសាស្ត្រនេះ ដោយមិនមែនត្រឹមតែ ដើម្បីការចងចាំ និង​ផ្តល់កិត្តិយសជូនដល់ដូនតា​របស់ខ្លួន​ប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺដោយសារតែការសិក្សាអំពីប្រវត្តិសាស្ត្រនេះ នឹង​ជួយដល់មនុស្សជំនាន់​ក្រោយឱ្យក្លាយទៅជា​ពលរដ្ឋ បុគ្គល និង​អ្នកដឹកនាំដ៏ប្រសើរ និង​ប្រកប​ដោយការទទួលខុសត្រូវខ្ពស់ជាងមុន នៅក្នុង​ពិភពលោកមួយដែលកាន់តែគ្រោះថ្នាក់ និងផុយស្រួយ។

គួរឱ្យស្តាយ ទោះបីជាអ្នករស់រានមានជីវិតរបបខ្មែរក្រហមដែលជាអំឡុងពេលដ៏សោកសង្រេងនេះ បានជួយស្រោចស្រង់​សង្គមកម្ពុជាឱ្យរួចផុតពីការបំផ្លិចបំផ្លាញក៏ដោយ មនុស្សជំនាន់ក្រោយបែរជាកំពុងឈានជើងចូលទៅក្នុងពិភពលោកមួយដែលទទួលរងផលវិបាកបង្កឡើងដោយភាពល្ងង់ខ្លៅ ការព្រងើយកន្តើយ និងកង្វះខាតការអត់ឱនឱ្យគ្នាទៅវិញទៅមក រឹតតែច្រើនឡើងៗទៅវិញ។

ការសិក្សារៀនសូត្រអំពីប្រវត្តិសាស្ត្រគឺមិនមែនត្រឹមតែជាការអាន ឬការស្តាប់រឿងរ៉ាវឬព្រឹត្តិការណ៍ពីអតីតកាលនោះទេ ក៏ប៉ុន្តែវាគឺជាការដាស់តឿនឱ្យមានការប្រុងប្រយ័ត្ន និងការត្រៀមខ្លួនជាស្រេច ដើម្បីប្រឈមមុខនឹងឧបសគ្គនានាទាំងនៅថ្ងៃនេះ និងថ្ងៃស្អែក។

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖