May 21, 2026

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកោះថ្មរៀបចំវេទិកាអប់រំស្ដីពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និង ទិវាជាតិនៃការចងចាំ ២០ ឧសភា

នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានរៀបចំវេទិកាអប់រំស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និង ទិវាជាតិនៃការចងចាំ ដល់សិស្សានុសិស្សចំនួន៧នាក់ មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ។ ​

សំបុត្រ

សារសំខាន់នៃការយល់ដឹងពីរបបខ្មែរក្រហម និងការអប់រំពីអំពើប្រល័យពូជសាសន៍ សម្រាប់មនុស្សជំនាន់ក្រោយរបស់កម្ពុជា

ប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហមគឺជាប្រវត្តិសាស្ត្រមួយដែលពោរពេញទៅដោយអំពើអមនុស្សធម៌ជ្រុលនិយម និងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ហើយផលវិបាកនៃរបបប្រល័យពូជសាសន៍នេះ នៅតែបន្តជះឥទ្ធិពលមកលើក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិកម្ពុជាទាំងមូល មកទល់សព្វថ្ងៃនេះ។ មនុស្សជំនាន់ក្រោយ ចាំបាច់​ត្រូវ​តែសិក្សារៀនសូត្រអំពីប្រវត្តិសាស្ត្រនេះ ដោយមិនមែនត្រឹមតែ ដើម្បីការចងចាំ និង​ផ្តល់កិត្តិយសជូនដល់ដូនតា​របស់ខ្លួន​ប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺដោយសារតែការសិក្សាអំពីប្រវត្តិសាស្ត្រនេះ នឹង​ជួយដល់មនុស្សជំនាន់​ក្រោយឱ្យក្លាយទៅជា​ពលរដ្ឋ បុគ្គល