សំបុត្រ

សំបុត្រ

ត្រូវមានភាពអត់ធ្មត់ ខណៈដែលព្រះរាជាណាចក្រកម្ពុជាបកអាក្រាតសៀមដ៏ពិសពុល

យុទ្ធសាស្ត្របច្ចុប្បន្នរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបង្ហាញឱ្យពិភពលោកបានឃើញនូវការឈ្លានពានដោយខុសច្បាប់ និងសកម្មភាពពាក់ព័ន្ធរបស់រដ្ឋាភិបាល និងកងទ័ពថៃនៅលើទឹកដីកម្ពុជា គឺជាវិធីសាស្ត្រដ៏ឈ្លាសវៃបំផុត ពីព្រោះថាយុទ្ធសាស្ត្រនេះ នឹងមិនជំរុញឱ្យមានជម្លោះបន្ថែមទៀត ដែលនឹងធ្វើឱ្យមានការបង្ហូរឈាមប្រជាជនខ្មែរ ឬបណ្តាលឱ្យបាត់បង់ជីវិតប្រជាជនស្លូតត្រង់នៃប្រទេសទាំងពីរឡើយ។ យុទ្ធសាស្ត្រការទូត ដូចជាការលាតត្រដាង និងការថ្កោលទោសជាសាធារណៈនូវសកម្មភាពខុសច្បាប់របស់ប្រទេសណាមួយ ជួនកាលអាចបង្កជាអារម្មណ៍មន្ទិលសង្ស័យ ព្រោះលទ្ធផលនៃការអនុវត្ត​យុទ្ធសាស្ត្រ​ខាងលើ អាចនឹងមិនបង្ហាញឱ្យឃើញភ្លាមៗនោះទេ

សំបុត្រ

ការអះអាងរបស់ប្រធាននាយកដ្ឋានចារកម្មថៃពីការផ្ទុះឡើងអរិភាព ខណៈយោធាថៃកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់

ឧត្តមសេនីយ៍ឯក ធីរ៉ាណាន ណាន់ថាខ្វាង ប្រធាន នាយកដ្ឋានចារកម្មនៃកងយោធពលភូមិន្ទថៃ បានធ្វើសេចក្តីថ្លែងការណ៍ដែលបង្កជាការងឿងឆ្ងល់មួយ អំពីការដែលកងយោធាថៃគួរតែបន្តការប្រុងប្រយ័ត្នខ្ពស់ ចំពោះការផ្ទុះឡើងជាថ្មីនូវអរិភាពពីសំណាក់កងទ័ពកម្ពុជា នៅរយៈពេលបួនទៅប្រាំខែខាងមុខ ក្រោយពីរដូវវស្សាបញ្ចប់។ សេចក្តីថ្លែងការណ៍របស់លោកបានបង្កជាការងឿងឆ្ងល់ជាខ្លាំង ពីព្រោះថា ក្នុងនាមជាប្រធានចារកម្មថៃ លោកដឹងច្បាស់ជាងនរណាទាំងអស់ថា បច្ចុប្បន្នកងកម្លាំងយោធាថៃកំពុងកាន់កាប់

សំបុត្រ

ខួបលើកទី៤៦នៃការដាក់ឱ្យប្រើប្រាស់ឡើងវិញនូវរូបិយប័ណ្ណ ខ្មែររៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦

កិច្ចសម្ភាសន៍រវាងគិរីផូស និងលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាស្តីអំពី «ការលុបបំបាត់រូបិយប័ណ្ណក្នុងរបបខ្មែរក្រហម» ៖ គិរីផូស៖ តើអ្នកអាចបកស្រាយបានទេថា ហេតុអ្វីបានជាខ្មែរក្រហមលុបបំបាត់ការប្រើប្រាស់រូបិយប័ណ្ណទាំងស្រុង នៅពេលដែលខ្លួនឡើងកាន់អំណាច? ឆាំង យុ៖ រូបិយប័ណ្ណគឺជាមធ្យោបាយឆ្ពោះទៅកាន់សេរីភាព និងអំណាច

សំបុត្រ

ការហាមឃាត់ទំនិញនាំចូលពីប្រទេសថៃ គឺស្របទៅនឹងផែនការយុទ្ធសាស្ត្ររបស់ប្រទេសថៃ

នាពេលថ្មីៗនេះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បាន​ថ្លែងថា «កម្ពុជាគឺមិនអាច​ហាមឃាត់​ទំនិញនាំចូលពីប្រទេស​ថៃទាំងស្រុងបានទេ ព្រោះយើងជាសមាជិកនៃអង្គការ​ពាណិជ្ជកម្មពិភពលោក និង​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)» ។ មតិលើកឡើងរបស់លោក ត្រូវទទួលរងការរិះគន់។ ទោះបីជាយ៉ាងណាក្តី ការចាត់វិធានការហាមឃាត់ទំនិញនាំចូលពីប្រទេសថៃ

សំបុត្រ

មួយជំនាន់នៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

មានការប៉ាន់ស្មានថា ប្រជាជនកម្ពុជាយ៉ាងហោចណាស់គឺ៥លាននាក់ដែលបានរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កើតមានឡើងនៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ​​រយៈពេល៤៧ឆ្នាំក្រោយមក ស្ថិតនៅក្នុងជំនាន់នៃអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប្រជាជនកម្ពុជាទាំងអស់នេះគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការស្តារកម្ពុជាឡើងវិញពីគំនរផេះផង់ ពោលគឺការកសាងប្រទេសជាតិពីចំណុចទាបបំផុតឆ្ពោះទៅសម្រេចបានចំណុចមួយដែលកម្ពុជាអាចចូលរួមនៅក្នុងតំបន់ និងពិភពលោកនាពេលបច្ចុប្បន្ន ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏រីកលូតលាស់។ ប្រទេសកម្ពុជា សូមសម្ដែងសេចក្ដីដឹងគុណចំពោះមនុស្សមួយជំនាន់នេះដែលគឺជា “ជំនាន់ដ៏អស្ចារ្យបំផុត”  បានកសាងប្រទេសជាតិឡើងវិញនិងបានបើកផ្លូវសម្រាប់អនាគតរបស់កម្ពុជា។ អត្ថបទ

សំបុត្រ

ការសងសង់ដោយខុសច្បាប់របស់ថៃ

សកម្មភាពសាងសង់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសថៃ នៅលើទឹកដីកម្ពុជា គឺជាការរំលោភបំពានលើច្បាប់អន្តរជាតិ សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ កិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនិងអាស៊ាន និងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ សកម្មភាពទាំងនេះ មិនមែនជាកាលៈទេសៈដែលត្រូវយកមកបកស្រាយតាមបែបច្នៃប្រឌិត ឬដេញដោលវែកញែកនោះទេ ទាំងនេះគឺជាតថភាពពិតជាក់ស្តែង ហើយវាហាក់ដូចជាមានលទ្ធផលតែពីរប៉ុណ្ណោះ ដែលអាចកើតចេញពីតថភាពពិតទាំងនេះ។ លទ្ធផលមួយគឺ នៅទីបំផុត