សំបុត្រ

សំបុត្រ

កម្ពុជា និង ថៃ

ខុសពីប្រជាពលរដ្ឋថៃដែលគួរតែចោទសួររដ្ឋាភិបាលរបស់ខ្លួនចំពោះការបន្តជម្លោះព្រំដែន ប្រជាជនកម្ពុជាគួរតែផ្តល់ការគាំទ្របន្ថែមទៀតដល់រាជរដ្ឋាភិបាលរបស់ខ្លួនដែលកំពុងព្យាយាមបញ្ចប់ជម្លោះនេះដោយសន្តិវិធី។ កងទ័ពកម្ពុជាមិនបានចូលកាន់កាប់ទឹកដីថៃនោះទេ ផ្ទុយទៅវិញគឺយោធាថៃទេដែលបានឈ្លានពានទឹកដីកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមចរចាដោយសន្តិវិធីដើម្បីឱ្យយោធាថៃទាំងនោះដកកម្លាំងរបស់ខ្លួនចេញពីទឹកដីកម្ពុជា។ បើនិយាយឱ្យងាយយល់គឺរាជរដ្ឋាភិបាលកម្ពុជា “ជាបុគ្គលមានភាពចាស់ទុំ” ក្នុងកិច្ចការនេះ ហើយប្រជាជនកម្ពុជាគួរតែគាំទ្រវិធីសាស្រ្តបែប​ចាស់ទុំ ជាជាងរបៀបដែលពលរដ្ឋថៃមានប្រតិកម្មស្រួច ស្រាល់ចំពោះសកម្មភាពឈ្លានពាន និងការរំលោភបំពានយ៉ាងអាម៉ាស់របស់យោធាថៃមកលើទឹកដីប្រទេសជិតខាងរបស់ខ្លួន។ អត្ថបទ ៖ ឆាំង

សំបុត្រ

រដ្ឋមន្ត្រីការបរទេស ស៊ីហាស័ក ពុងកេតកែវ ថៃចង់ឃើញសន្តិភាពនៅមជ្ឈិមបូព៌ា

ខណៈពេលដែលរដ្ឋាភិបាលថៃរក្សាជំហរអព្យាក្រឹតក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ យោធាថៃចង់ប្រើប្រាស់ឱកាសនេះដើម្បីកម្ចាត់កងទ័ពកម្ពុជា និងអនុវត្តការផ្លាស់ប្តូររបបដឹកនាំរបស់ខ្លួនឯង។ សង្គ្រាមនៅអ៊ីរ៉ង់គឺជាលេសបិទបាំងសម្រាប់ការឈ្លានពានរបស់យោធាថៃនាពេលអនាគតផង និងជាការបង្វែរអារម្មណ៍មហាអំណាចពិភពលោក ចំពោះអ្វីដែលកំពុងកើតឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍​ថែមទៀតផង។ អាស្រ័យលើកាលៈទេសៈទាំងនេះ វាគឺមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ប្រសិនបើមានការផ្ទុះជម្លោះម្តងទៀតរវាងកម្ពុជានិងថៃ។ វាអាចទៅរួច ហើយថាអ្វីតែមួយគត់ដែលអាចរារាំងយោធាថៃមិនឱ្យបន្តទៅមុខទៀតនោះគឺប្រវត្តិសាស្ត្រ។ ប្រជាជនកម្ពុជាមានប្រវត្តិសាស្ត្រថាគឺជាអ្នកដែលពិបាកតទល់ជាមួយបំផុត។ ខ្មែរក្រហមបានបង្ហាញឱ្យឃើញរួចមកហើយតាមរយៈការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ។ អត្ថបទ ៖

សំបុត្រ

កម្ពុជាត្រូវតែត្រៀមខ្លួនជាមួយនឹងយុទ្ធសាស្ត្រពហុវិមាត្រ និងដែលមានលក្ខណៈជាច្រើនជំនាន់

ការបោះឆ្នោតនៅប្រទេសថៃគឺជាការប្រទាញប្រទង់ផ្ទៃក្នុងរបស់ថៃ៖ ការបោះឆ្នោតនៅក្នុងប្រទេសថៃគឺជាកត្តាសំខាន់មួយដែលជះឥទ្ធិពលទៅលើជម្លោះព្រំដែនខ្មែរ-ថៃ ប៉ុន្តែវាអាចជារឿងឆោតល្ងង់ក្នុងការដែលលើកឡើងថាការបោះឆ្នោតនេះគឺជាកត្តាជំរុញ ឬជាកម្លាំងចលករតែមួយគត់នៃបញ្ហាជម្លោះព្រំដែននេះ។ ផ្ទុយទៅវិញ ជម្លោះព្រំដែនខ្មែរ-ថៃក៏មិនមែនជាកត្តាកំណត់តែម្យ៉ាងគត់ ចំពោះលទ្ធផលនៃការបោះឆ្នោតរបស់ថៃនោះដែរ។ សរុបមក ជម្លោះព្រំដែនព្រំដែនខ្មែរ-ថៃគឺជាកត្តាជំរុញនិងជាផលវិបាកនៃការប្រទាញប្រទង់ផ្ទៃក្នុងរវាងបក្សសម្ព័ន្ធនយោបាយថៃ និងទស្សនវិស័យនានាចំពោះអនាគតនៃប្រទេសថៃ ហើយប្រទេសកម្ពុជាចាំបាច់ត្រូវដាក់ចេញនូវយុទ្ធសាស្ត្រឱ្យសព្វជ្រុងជ្រោយ—ដោយប្រើប្រាស់ភាពចាស់ទុំក្នុងការដឹកនាំ និងការរក្សាបានជំហរនឹងនរលើគ្រប់វិស័យនៃអភិបាលកិច្ច ចាប់តាំងពីវិស័យនយោបាយ និងការទូត រហូតដល់វិស័យសេដ្ឋកិច្ច

សំបុត្រ

ការពិត

ការពិតគឺជាវត្ថុដែលមិនអាចកាត់ថ្លៃបាននៅក្នុងយុគសម័យព័ត៌មាន ហើយនៅក្នុងទម្រង់ជាច្រើន ការពិតមានតម្លៃជាងមាសទៅទៀត ពីព្រោះថាការពិតគឺពិបាកស្វែងរក រក្សា និងការពារជាងលោហៈធាតុមានតម្លៃណាៗទាំងអស់។ ជម្លោះបច្ចុប្បន្នរវាងកម្ពុជានិងថៃគឺជាជម្លោះដែលកើតឡើងដោយសារការប្រកាន់យកនូវមូលដ្ឋានប្រវត្តិសាស្ត្រ និងតថភាពជាក់ស្តែងខុសពីគ្នា​ រវាងកងទ័ពទាំងពីរភាគីដែលកំពុង​ប្រឈមមុខតតាំងជាមួយគ្នា។ មិនមានអ្វីជាកំហុសទេ ទៅលើមតិខុសគ្នាជុំវិញរឿងរ៉ាវប្រវត្តិសាស្ត្រ ប៉ុន្តែបញ្ហានឹងកើតមានឡើង ប្រសិនបើប្រវត្តិសាស្ត្រលេច ក្នុងទម្រង់ជា​ច្រើនសណ្ឋានខុសៗគ្នា។ ទោះបីជាកម្ពុជាមានប្រៀបជាងថៃក្នុងជម្លោះបច្ចុប្បន្នទៅលើទិដ្ឋភាពប្រវត្តិសាស្ត្រ

សំបុត្រ

ច្បាប់អន្តរជាតិ

មិនមានអ្វីខុសឆ្គងឡើយដែលភាគីថៃចូលរួមក្នុងកិច្ចពិភាក្សាដេញដោលអំពីច្បាប់អន្តរជាតិ ពីព្រោះច្បាប់អន្តរជាតិចែកចេញជាច្រើនផ្នែក​ ហើយក្នុងចំណោមផ្នែកនានានៃ​ច្បាប់អន្តរជាតិទាំងនោះ ថៃគឺជាភាគីពាក់ព័ន្ធ ជាអ្នកជំនាញ និងថែមទាំងជាអ្នកដឹកនាំដ៏សំខាន់​។ ប៉ុន្តែការចូលរួមរបស់ប្រទេសថៃក្នុងកិច្ចសន្ទនាអំពីច្បាប់អន្តរជាតិបានជំរុញឱ្យមានការរិះគន់ នៅពេលដែលប្រទេស​ថៃផ្ទាល់បញ្ចេញទស្សនៈយល់ឃើញចំពោះបញ្ហានានាដោយសម្ញែងថាខ្លួនត្រូវជានិច្ច ឬបង្ហាញយ៉ាងច្បាស់អំពីភាពមិនស្មោះត្រង់របស់ខ្លួន។ ប្រទេសមួយអាចនឹងកំពុងរំលោភច្បាប់អន្តរជាតិលើផ្នែកណាមួយ ប៉ុន្តែស្របពេលនឹងគ្នានោះមិនបានរំលោភលើផ្នែកដទៃទៀតនៃ​ច្បាប់អន្តរជាតិទេ។ ច្បាប់អន្តរជាតិគឹមិនមានភាពស៊ីសង្វាក់គ្នាទេ ពីព្រោះក្នុង​ទម្រង់ផ្សេងៗគ្នា​ ច្បាប់អន្តរជាតិមិនត្រឹមតែឆ្លុះបញ្ចាំងអំពីស្ថានភាពពិភពលោកសព្វថ្ងៃប៉ុណ្ណោះទេ ក៏ប៉ុន្តែប្រមើមើលអំពីស្ថានភាពអនាគតរបស់ពិភពលោកថែមទៀតផង។

សំបុត្រ

ការដាក់ពាក្យបណ្តឹងទៅកាន់តុលាការក្នុងស្រុក ស្របពេលដែលការចរចាការទូតកំពុងប្រព្រឹត្តឡើង គឺជាទង្វើមិនថ្លៃថ្នូរ ហើយអាចត្រឹមតែបង្កការបន្តុចបង្អាក់ដល់កិច្ចការទូតតែប៉ុណ្ណោះ

ការដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីដោយមន្ត្រីជាន់ខ្ពស់ថៃ ប្រឆាំងនឹងមន្ត្រីកម្ពុជានៅក្នុងតុលាការក្នុងស្រុករបស់ថៃ ស្របពេលដែលប្រទេសថៃ និងប្រទេសកម្ពុជាកំពុងបន្តចរចាលើជម្លោះព្រំដែន គឺមិនត្រឹមតែមិនស្របតាមស្មារតីនៃការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនេះប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងជាទង្វើដ៏គួរឱ្យអាម៉ាស់មួយ ដោយបង្ហាញថារដ្ឋាភិបាលថៃហាក់ដូចជាមិនមានគោលនយោបាយការបរទេសរួបរួមតែមួយ។ ទំនាក់ទំនងការទូតប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋនិងរដ្ឋ គឺអាស្រ័យលើការឯកភាពរួមគ្នា​រវាងបញ្ជាការយោធា និងគោលនយោបាយការបរទេស។ ប្រសិនបើមានការចេញបញ្ជា និង/ឬ គោលនយោបាយដែលមិនឯកភាពគ្នា ដោយផ្នែកម្ខាងនៃរដ្ឋាភិបាលថៃកំពុងស្វះស្វែងរកដំណោះស្រាយតាមវិធានការទូត ហើយផ្នែកម្ខាងទៀតនៃរដ្ឋាភិបាល​ថៃបែរជាដោះស្រាយដោយប្រើប្រាស់តុលាការក្នុងស្រុកឬអន្តរជាតិនោះ​