សោម ប៊ុនថន

ស្រាវជ្រាវ

វេទិកាអប់រំចុងសប្តាហ៍ស្តីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅស្រុកអន្លង់វែង

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ សិស្សានុសិស្សចំនួន៤៣នាក់មកពីវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ បានចូលរួមវេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» រៀបចំដោយមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។ ការបង្កើតវេទិកាថ្នាក់រៀននេះឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងដល់យុវជនអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទំនាក់ទំនងការបរទេស ដើម្បីជំរុញឲ្យមានការចងចាំ

ស្រាវជ្រាវ

សិស្សវិទ្យាល័យបឹងព្រះសិក្សាអំពី «ទំនាក់ទំនងការបរទេសរបស់កម្ពុជាប្រជាធិបតេយ្យ» នៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានរៀបចំវេទិកាថ្នាក់រៀនចុងសប្តាហ៍ស្តីអំពី «ទំនាក់ទំនងការបរទេសរបស់កម្ពុជាប្រជាធិបតេយ្យ» រយៈពេលពីរថ្ងៃ គឺពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសិស្សានុសិស្សមកពីវិទ្យាល័យបឹងព្រះ ចំនួន៥១នាក់ (ស្រី៤១នាក់ និងប្រុស១០នាក់)។ ជាកិច្ចចាប់ផ្តើមវេទិកា សិស្សានុសិស្សទាំងអស់បានពិភាក្សាពីចម្ងល់នានាដែលខ្លួនមានទាក់ទងនឹងប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យជាមួយលោក ផេង

ស្រាវជ្រាវ

សិស្សវិទ្យាល័យបឹងព្រះ ទស្សនកិច្ចសិក្សាមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

សិស្សានុសិស្សពីរក្រុមចំនួន៥១នាក់ (ប្រុស១០នាក់ និងស្រី៤១នាក់) មកពីវិទ្យាល័យ បឹងព្រះ បានមកធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង និងនៅទីតាំងទួលជ្រៃ ស្ថិតនៅក្នុងភូមិទួលជ្រៃ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ដំណើរទស្សនកិច្ចសិក្សានេះ ប្រព្រឹត្តទៅនៅក្នុងពេលតែមួយនៃការមកចូលរួមវេទិកាថ្នាក់រៀនចុងសប្តាហ៍ រៀបចំដោយមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ដែលក្រុមទី១

ស្រាវជ្រាវ

ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ចុះសួរសុខទុក្ខ និងស្ដាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាស្រ្តីមេម៉ាយ នៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង និងព្រះអង្គម្ចាស់ក្សត្រី នរោត្តម កែវប៉ូនីតា រស្មី បានចុះជួបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាស្រ្តីមេម៉ាយក្រោយរបបខ្មែរក្រហមដួលរលំ រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ស្រ្តីមេម៉ាយទាំងនោះបានធ្វើដំណើរមកកាន់ការិយាល័យមជ្ឈ​មណ្ឌលផ្សះផ្សាវាលវែង ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ 

ស្រាវជ្រាវ

រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកកំចាយមារ

អ្នកស្ម័គ្រចិត្តកម្ពុជា នៅខេត្តព្រៃវែង ចំនួនពីររូបគឺ សាន ធីតា  និង អឿន ពណ្ណរាយ  បានជួបនិងសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១៤នាក់ ក្នុងចំណោមនោះមានប្រុសចំនួន២នាក់និងស្រីចំនួន១២នាក់ រស់នៅស្រុកកំចាយមារ បានចែករំលែករឿងរ៉ាវដែលបានឆ្លងកាត់ក្នុងរបបខ្មែរក្រហម។ ខាងក្រោមនេះគឺជារឿងរ៉ាវសង្ខេប ៖ ១)

ស្រាវជ្រាវ

សិស្សមកពីសាលាអង្គការតារាម៉ាណាដែលមានជីវភាពខ្វះខាត ទស្សនកិច្ចបណ្ណាល័យសម្តេចម៉ែ

នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ សិស្សបឋមសិក្សាចំនួន៥០នាក់ដែលមានជីវ​ភាពខ្វះខាត មកពីសាលាអង្គការតារាម៉ាណា ដែលមានទីតាំងស្ថិតនៅខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ បានមកទស្សនកិច្ចនៅបណ្ណាល័យសម្តេចម៉ែ។ សិស្សសាលាទាំងនេះភាគច្រើនត្រូវបានជ្រើសរើសចេញពីក្រុមគ្រួសារដែលមានជីវភាពក្រលំបាក រស់នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងទីក្រុងភ្នំពេញ និងមួយចំនួនទៀតជ្រើសចេញពីក្រុមគ្រួសារដែលមានឪពុកម្តាយធ្វើការនៅតាម​រោងចក្រ និងធ្វើជាកម្មករ ដែលគ្មានលទ្ធភាពថែទាំកូន និងបញ្ជូនកូនឲ្យទៅសិក្សារៀនសូត្រ។