សោម ប៊ុនថន

សំបុត្រ

ប្រទេសថៃត្រូវតែផ្តល់សំណង

“ប្រទេសថៃត្រូវតែទទួលខុសត្រូវ ហើយការដាក់ឲ្យទទួលបន្ទុកចំពោះអំពើរបស់ខ្លួន ត្រូវតែភ្ជាប់ទៅនឹងការផ្តល់សំណង” បទឈប់បាញ់គឺជាអ្វីដែលគួរឱ្យស្វាគមន៍ ហើយកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍មួយគឺជាអ្វីដែលគួរឱ្យស្វាគមន៍ទៅទៀត ប៉ុន្តែសម្រាប់ទស្សនៈរបស់ប្រទេសកម្ពុជានិងសហគមន៍អន្តរជាតិ អ្វីដែលសម្រេចបានទាំងនេះ គឺប្រហែលជាមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ជម្លោះនេះមិនបានចាប់ផ្តើម ហើយក៏មិនត្រូវបានអូសបន្លាយដោយប្រទេសកម្ពុជាដែរ។ ខណៈពេលដែលការបញ្ចប់ជម្លោះគឺជាគោលដៅបន្ទាន់ ប៉ុន្តែវាគឺមិនមែនជាគោលដៅសំខាន់ចុងក្រោយនោះទេ។ វាហាក់ដូចជាមានជំនឿកាន់តែច្រើនឡើងថា បទឈប់បាញ់ រួមទាំងសន្តិភាពនឹងមិនអាចកែប្រែអ្វីឡើយ

សំបុត្រ

ភាគីថៃដោះលែងវីរកងទ័ពកម្ពុជា៖ ចំណុចពិចារណាបីសំខាន់ៗ សម្រាប់កម្ពុជា

ចំណុចពិចារណាបីសំខាន់ៗដែលគួរតែអមជាមួយនឹងដំណឹងដ៏រីករាយនៃការដោះលែងវីរកងទ័ពកម្ពុជាដែលបានឃុំខ្លួនដោយភាគីថៃ។ ទីមួយ៖ នេះគឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយក្នុងការលើកកម្ពស់សន្តិភាពរវាងប្រទេសទាំងពីរ ប៉ុន្តែកម្ពុជាគួរតែមានការប្រុងប្រយ័ត្នដោយមិនត្រូវផ្តល់ការកោតសរសើរខ្លាំងហួសហេតុពេកទៅលើរដ្ឋាភិបាល ថៃ ចំពោះការបំពេញកាតព្វកិច្ចដែលខ្លួនបានបង្អែបង្អង់អស់រយៈពេលយ៉ាងយូរនោះឡើយ។ ទីពីរ៖ កម្ពុជាគួរមានការប្រុងប្រយ័ត្ន ដោយមិនត្រូវសន្មតថាបទឈប់បាញ់នាពេលបច្ចុប្បន្ន អាចក្លាយទៅជាសន្តិភាពពិតប្រាកដបានភ្លាមៗនោះទេ។ រដ្ឋាភិបាលថៃបច្ចុប្បន្ន ហាក់ដូចជាគ្មានឆន្ទៈ ឬគ្មានសមត្ថភាពក្នុងការប្រើប្រាស់ភាពជាអ្នកដឹកនាំដែលចាំបាច់ដើម្បីសម្រេចបាននូវសន្តិភាពឡើយ ដូច្នេះកម្ពុជាប្រហែលជាត្រូវរង់ចាំដល់រដ្ឋាភិបាលថៃអាណត្តិក្រោយឡើងកាន់អំណាចបន្ទាប់ពីការបោះឆ្នោតខែកុម្ភៈខាងមុខ។ ចុងក្រោយ៖

ស្រាវជ្រាវ

ទូច ខេង៖ អតីតនីរសារស្រុកបាទី

ទូច ខេង ភេទ​ស្រី អាយុ​៦៥​ឆ្នាំ​ កើត​នៅ​ក្នុង​ភូមិ​គោ​ដួល​ ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី​ ខេត្ត​តាកែវ​។ សព្វ​ថ្ងៃ ខេង ​​រស់​នៅ​ក្នុង​ភូមិ​អូរ​ជីក ឃុំ​ផ្អាវ​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរមានជ័យ។ ខេង

សំបុត្រ

យុទ្ធសាស្ត្ររបស់ប្រទេសថៃក្នុងការដណ្ដើមយកដែនអធិបតេយ្យភាពដែលបានបាត់បង់ក្រោមមហាអំណាចអាណានិគម៖ យន្តការទ្វេភាគីដ៏អន់បំផុត

ប្រទេសថៃផ្តល់អាទិភាពនិងថែមទាំងទាមទារ​ឱ្យមានយន្តការចរចាទ្វេភាគី ជាជាងបង្កើតឱ្យមានយន្តការឬកិច្ចព្រមព្រៀងពហុភាគី ពីព្រោះតាមរយៈយន្តការចរចាទ្វេភាគី ប្រទេសថៃគឺមានអំណាចខ្លាំងក្លាក្នុងការ គាបសង្កត់ សម្លុត បង្ខិតបង្ខំ និងប្រើល្បិចកលយុទ្ធសាស្ត្រគ្របដណ្ដប់លើដៃគូដែលខ្សោយជាងខ្លួន តាមទំនើងចិត្ត ហើយមិនប្រឈមនឹងការរិះគន់ឬការធ្វើឱ្យរាំងស្ទះមកពីមជ្ឈដ្ឋានខាងក្រៅ។ ប្រទេសកម្ពុជាមិនទាន់មានឧត្តមភាពផ្នែកសព្វាវុធ និងកម្លាំងទ័ពលើសប្រទេសថៃ ប៉ុន្តែក្នុងជម្លោះតាមបណ្តោយព្រំដែន ប្រទេសកម្ពុជាមានប្រៀបលើទស្សនអន្តរជាតិបូករួមទាំងសេចក្តីសម្រេចពីតុលាការយុត្តិធម៌អន្តរជាតិដែលឯករាជ្យ និងអព្យាក្រឹត។

ស្រាវជ្រាវ

ទន្លេមេគង្គ អ្នកនាំសារដ៏ស្ងៀមស្ងាត់អំពីសង្រ្គាមមកដល់អ្នកភូមិរស់នៅតាមដងទន្លេ

ពិតជាមិនគួរឱ្យជឿ ដែលប្រទេសថៃហ៊ានធ្វើសង្រ្គាមឈ្លានពានជាលើកទី២ ទៅលើបូរណភាពទឹកដី  ប្រទេសកម្ពុជានៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ពីព្រោះយើងទើបតែមានសន្តិភាពមកវិញក្រោយពីកិច្ចព្រមព្រៀងសន្តិភាពជាផ្លូវការមួយ នៅទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ក្រោមកិច្ចផ្ដួចផ្ដើមដោយសហរដ្ឋអាមេរិក។ នៅពេលដែលមានសង្គ្រាម ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរក្បែរសមរភូមិត្រូវបានខ្ទេចខ្ទាំភ្លាមៗ ហើយភូមិឋាន និងផ្ទះសម្បែងរបស់ប្រជាជនក្លាយទៅជាតំបន់គ្រោះថ្នាក់។ ខណៈពេលដែលប្រជាជន 

សំបុត្រ

តើហេតុអ្វីបានជាពិបាកសម្រាប់ប្រទេសថៃដោយគ្រាន់តែនិយាយពាក្យថាសន្តិភាពនិងឈប់បាញ់

«ប្រជាជនកម្ពុជានិងប្រជាជនថៃមានទស្សនរួមមួយគឺចង់ដោះស្រាយជម្លោះនេះឱ្យចប់ត្រឹមជំនាន់នេះ។ ប៉ុន្តែបែរជាខុសគ្នាស្រឡះក្នុងការដោះស្រាយ។ ការប្រើកម្លាំងយោធាមិនមែនជាដំណោះស្រាយ។ វានឹងអូសបន្លាយគ្រប់ជំនាន់។ ការប្រើកម្លាំងយោធាដើម្បីដោះស្រាយគឺប្រៀបដូចជា «ទឹកក្តៅកំពុងតែពុះ»។ នៅពេលអ្នកខំប្រឹងបិទគម្របហើយថែមភ្លើង នោះនឹងធ្វើឱ្យទឹកកាន់តែពុះខ្លាំង ហៀរចេញមកក្រៅ រហូតដល់រីង។ ទីបំផុតអ្នកនឹងមិនទទួលបានអ្វីទាំងអស់។​ ប៉ុន្តែប្រសិនបើយើងបើកគម្របកំសៀវ ពន្លត់ភ្លើង ហើយទុកឱ្យទឹកត្រជាក់ នោះយើងនឹងទទួលបានទឹកឆ្អិនពិសារទាំងអស់គ្នា»។