យោធាដែលមានវិជ្ជាជីវៈ និងភាពចាស់ទុំពិតប្រាកដ គឺមិនពឹងផ្អែក ឬត្រូវបានបង្កើតឡើងដោយផ្អែកលើការដឹកនាំរបស់ឧត្តមសេនីយ៍តែមួយរូប ឬឧត្តមសេនីយ៍ច្រើនរូបនោះទេ។ ការអះអាងផ្ទុយពីនេះ គឺបង្ហាញពីភាពទន់ខ្សោយនៅក្នុងស្ថាប័នយោធានោះ។ យោធាដែលមានវិជ្ជាជីវៈ និងភាពចាស់ទុំពិតប្រាកដ គឺមិនស្ថិតនៅលើបុគ្គលិកលក្ខណៈរបស់ឧត្តមសេនីយ៍ដែលដឹកនាំយោធានោះទេ ប៉ុន្តែត្រូវផ្អែកទៅលើវិន័យយោធារួមគ្នា តម្លៃ និងស្មារតីស្នេហាជាតិ។ បន្ថែមលើសពីនេះទៅទៀត រដ្ឋាភិបាលណាមួយដែលផ្សព្វផ្សាយដោយផ្តោតជាធំទៅលើឧត្តមសេនីយ៍របស់ខ្លួន តាមពិតនោះគឺកំពុងបំផ្លាញភាពជឿជាក់របស់ពលរដ្ឋខ្លួន ចំពោះការគ្រប់គ្រងរបស់យោធាខ្លួនទៅវិញទេ។ អ្វីដែលគួរកត់សម្គាល់នោះគឺថា ប្រទេសថៃមានប្រវត្តិល្បីល្បាញចំពោះការធ្វើរដ្ឋប្រហារយោធាជាច្រើនលើក ច្រើនសា ដែលគាំទ្រទស្សនអះអាងខាងលើរបស់ខ្លួននេះឯង។
អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ កាសែតឌឹណេសិន