October 2, 2025

សំបុត្រ

តើការផ្លាស់ប្តូរកងទ័ពភូមិន្ទថៃ៖ កម្ពុជាអាចនឹង «តក់ស្លុត» ចំពោះមេបញ្ជាការថ្មីរបស់ថៃ កងទ័ពទី១ និងកងទ័ពទី២?

យោធាដែលមានវិជ្ជាជីវៈ និងភាពចាស់ទុំពិតប្រាកដ គឺមិនពឹងផ្អែក ឬត្រូវបានបង្កើតឡើងដោយផ្អែកលើការដឹកនាំរបស់ឧត្តមសេនីយ៍តែមួយរូប ឬឧត្តមសេនីយ៍ច្រើនរូបនោះទេ។ ការអះអាងផ្ទុយពីនេះ គឺបង្ហាញពីភាពទន់ខ្សោយនៅក្នុងស្ថាប័នយោធានោះ។ យោធាដែលមានវិជ្ជាជីវៈ និងភាពចាស់ទុំពិតប្រាកដ គឺមិនស្ថិតនៅលើបុគ្គលិកលក្ខណៈរបស់ឧត្តមសេនីយ៍ដែលដឹកនាំយោធានោះទេ ប៉ុន្តែត្រូវផ្អែកទៅលើវិន័យយោធារួមគ្នា តម្លៃ និងស្មារតីស្នេហាជាតិ។ បន្ថែមលើសពីនេះទៅទៀត រដ្ឋាភិបាលណាមួយដែលផ្សព្វផ្សាយដោយផ្តោតជាធំទៅលើឧត្តមសេនីយ៍របស់ខ្លួន