សុខ នាង៖ «៤០ឆ្នាំនៃជីវិតគ្រួសារខ្ញុំ ត្រូវបញ្ចប់ដោយសារអំបែងគ្រាប់ផ្លោង របស់ទាហានថៃ»
នៅក្រោមម្លប់ដើមឫស្សីនាទីធ្លាខាងក្រោយផ្ទះក្នុងភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ សុខ នាង ស្ត្រីវ័យ៥៨ឆ្នាំ បានអង្គុយជុំគ្នាជាមួយបងប្អូនក្នុងភូមិ និងរៀបរាប់ទាំងទឹកភ្នែក អំពីខ្សែជីវិតបានប្រែប្រួលពីមានក្តីសង្ឃឹមក្លាយជាការបាត់បង់ដ៏ធំធេង។ សុខ នាង បន្តថា «សម្រាប់ខ្ញុំ ជីវិតសព្វថ្ងៃហាក់នៅសល់ត្រឹមតែការចងចាំដ៏ឈឺចាប់