សាមគ្គីភាពក្នុងពេលសង្គ្រាម គឺជាកម្លាំងដ៏ខ្លាំងក្លាដើម្បីរក្សាកម្លាំងស្នូលនិងស្មារតីរបស់យើងឱ្យនៅរស់រវើក
«សាមគ្គីភាពក្នុងពេលមានសង្គ្រាម គឺជាកម្លាំងដ៏ខ្លាំងក្លា ដើម្បីរក្សាកម្លាំងស្នូល និងស្មារតីរបស់យើងឱ្យនៅរស់រវើក។ វាចាំបាច់ណាស់ដែលសាមគ្គីភាពនេះត្រូវតែរក្សា និងធ្វើឱ្យល្អឥតខ្ចោះ ខណៈដែលបទឈប់បាញ់មិនទាន់មាននៅឡើយ។ កម្លាំងសាមគ្គីនេះក៏គួរតែត្រូវបានបញ្ចូលទៅក្នុងដំណើរការកសាងសន្តិភាព»។ ខណៈពេលដែលវីរកងទ័ពកម្ពុជានៅជួរមុខកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញនឹងទាហានឈ្លានពានថៃនៅតំបន់ជម្លោះជាច្រើនទីតាំង ប្រជាជនកម្ពុជាមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសកំពុងទាមទារឱ្យទាហានថៃបញ្ឈប់ការប្រយុទ្ធ និងការឈ្លានពានអធិបតេយ្យភាព និងទឹកដីកម្ពុជា តាមរយៈយុទ្ធសាស្ត្រទំនាក់ទំនង និងការដង្ហែរក្បួនសន្តិភាព