September 2025

សំបុត្រ

កម្ពុជាគឺប្រទេសមួយដែលមិនសាបសូន្យឡើយ

ខណៈពេលដែល​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​កំពុងប្រារព្ធឡើង នេះជាពេលវេលាដ៏​សមរម្យមួយ​ដើម្បី​ ​រំឭក និង​គោរព​ចំពោះ​បុព្វការីជន និងវីរបុរស​កម្ពុជា​ដែល​បានរែកពុនបន្ទុកដ៏​ធំធេងបំផុត​ក្នុង​ការ​ថែរក្សា​ប្រជាជាតិយើង​ ក៏ដូចជា​ចំពោះ​វីរកងទ័ព និង​ជនស៊ីវិលកម្ពុជា ព្រមទាំងក្រុមគ្រួសារ ដែល​​បាន​ពលី​ជីវិត​ដើម្បីជាតិ​កម្ពុជា​តាំងពីអតីតកាល​រហូតមកទល់ពេលបច្ចុប្បន្ន​។ យើង​ត្រូវ​តែ​ចងចាំ​ពីការលះបង់របស់អ្នករស់រានមានជីវិតពី​របប​ខ្មែរក្រហម និង​ជនរងគ្រោះ​នៃ​ជម្លោះ និង​សង្គ្រាមនាពេលកន្លងមក។ ជាងនេះទៅទៀត យើង​​ត្រូវ​តែ​ចងចាំពី​វីរជន​​ដែល​បាន​ពលី​ជីវិត​ក្នុង​ជម្លោះ​នា​ពេល​ថ្មីៗ​នេះ​ជាមួយ​ប្រទេស​ថៃ​។ ប្រទេស​ជាតិ​ជំពាក់​គុណវីរបុរសទាំងនេះ

ស្រាវជ្រាវ

សួនរុក្ខជាតិនៃមជ្ឈមណ្ឌលឯកសារកម្ពុជាបង្ហាញតាំងរុក្ខជាតិកម្រជាង២០០ប្រភេទ នៅក្នុងពិព័រណ៍រុក្ខជាតិលើកទី៥

នៅថ្ងៃទី១២,១៣ និង១៤ ខែកញ្ញា ឆ្នាំ២០២៥ សួនរុក្ខជាតិ «រុក្ខជាតិដើម្បីភាពសះស្បើយ និងការទូត» របស់មជ្ឈមណ្ឌលឯកសារកម្ពុជា បាននាំយករុក្ខជាតិកម្រប្រមាណជាង២០០ប្រភេទ មកដាក់តាំងបង្ហាញនៅកម្មវិធីពិព័រណ៍រុក្ខជាតិ និងសួនច្បារបៃតងទីក្រុងភ្នំពេញលើកទី៥ ដែលរៀបចំធ្វើឡើងនៅទីតាំងមជ្ឈមណ្ឌលបៃតង Connecxion ទីក្រុងកោះពេជ្រ។  គោលបំណងនៃការចូលរួមតាំងពិព័រណ៍រុក្ខជាតិលើកនេះ

ស្រាវជ្រាវ

ងួន ចាន់ម៉ុល ហៅ ងួន ចាន់ដារ៉ាវង្ស ៖ អតីតអ្នករស់នៅក្នុងជំរំណងចាន់

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ខ្ញុំបានធ្វើដំណើរទៅខេត្តបាត់ដំបង និងជួបសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលធ្លាប់រស់នៅក្នុងជំរំណងចាន់ឈ្មោះងួន ចាន់ម៉ុល ហៅ ងួន ចាន់ដារ៉ាវង្ស។ ប្រវត្តិរឿងរ៉ាវ ដែល ងួន ចាន់ម៉ុល ហៅ ងួន

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកម្ពុជា៖ សាវតារសង្ខេបនៃការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តាមថេរដីការបស់ ព្រះបវរសត្ថា ហួរ សារិទ្ធិ វត្តលង្កាព្រះកុសមារាម

បុណ្យភ្ជុំបិណ្ឌនេះ មានប្រភពតាំងពីនៅក្នុងសម័យពុទ្ធកាលមកម៉្លេះ ចំណែកឯក្នុងព្រះរាជាណាចក្រកម្ពុជាយើងនេះគឺមានតាំងពីពុទ្ធសតវត្សរ៍ទី៣ក្នុងពុទ្ធទសវត្សរ៍២៣៤ឆ្នាំ។ ចាប់តាំងពីព្រះពុទ្ធសាសនាបានផ្សាយ មកដល់ដែនដីសុវណ្ណភូមិ ហើយដែលយើងបានជឿ និងគោរពប្រតិបត្តិជាហូរហែមក ប៉ុន្តែនៅក្នុងឯកសារព្រះរាជពង្សាវតារប្រទេសកម្ពុជា ក្នុងរជ្ជកាលព្រះករុណា ព្រះបាទហរិររាមាឥស្សរាធិបតីព្រះអង្គឌួង ចាប់ពីឆ្នាំ១៨៤៨ រហូតដល់ឆ្នាំ១៨៥៩ គឺមានសរសេរពាក់ព័ន្ធជាមួយ និងព្រះរាជពិធីទ្វាទសមាស ជាពិសេស

ស្រាវជ្រាវ

យុវជនរូចរួមវគ្គបណ្តុះបណ្តាលស្តីអំពី «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនក្នុងសកម្មភាពស្ម័គ្រចិត្តសង្គម»

នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលលើកទី១ លើប្រធានបទ ភាពជាអ្នកដឹកនាំ ជំនាញទន់ និងមេរៀនផ្អែកលើសភាពការណ៍ជាក់ស្ដែងអំពីលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ សម្រាប់យុវជនស្ម័គ្រចិត្តចំនួន៤៩នាក់ ក្នុងនោះមានស្រីចំនួន៣៥   នាក់មកពីខេត្តព្រៃវែង និងខេត្តតាកែវ។ យុវជនទាំង៤៩នាក់ខាងលើ

ស្រាវជ្រាវ

អនុស្សាវរីយ៍ និងការសន្ទនាលើកចុងក្រោយរបស់វីរកងទ័ព អ៊ុន វណ្ណា

វីរកងទ័ព អ៊ុន វណ្ណា បានពលីដោយសារទាហានឈ្លានពានថៃបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកទម្លាក់គ្រាប់បែកចូលក្នុងលេណដ្ឋាន នៅសមរភូមិប្រាសាទតាក្របី នៅវេលាម៉ោងប្រមាណ ១៤ និង១០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ ប្រទេសកម្ពុជា និងប្រទេសថៃបានប៉ះទង្គិច និងឈានដល់ការប្រើប្រាស់អាវុធនៅចន្លោះពីថ្ងៃទី២៤ ដល់២៨