សូមគោរពជូន មិត្តភក្ដិទាំងអស់គ្នាជាទីមេត្រី
ខណៈយើងបោះជំហានឈានចូលឆ្នាំ២០២៥ ដែលជាខួបលើកទី៣០ នៃការបង្កើតមជ្ឈមណ្ឌលឯកសារកម្ពុជា ខ្ញុំសូមឆ្លៀតឱកាសនេះ ឆ្លុះបញ្ចាំងអំពីប្រវត្តិរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោងនាពេលអនាគត និងអ្វីដែលអ្នកអាចចូលរួមចំណែកបាននៅក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅក្នុងសតវត្សរ៍ទី២១នេះ។ មជ្ឈមណ្ឌលឯកសារកម្ពុជា ចាប់បដិសន្ធិឡើងនៅក្នុងឆ្នាំ១៩៩៥ ដើម្បីប្រមែប្រមូលវត្ថុតាងប្រវត្តិសាស្ត្រ និងចងក្រងឯកសារប្រវត្តិសាស្ត្រ ពាក់ព័ន្ធជាមួយនឹងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។ ការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ពិតជាចាំបាច់ចំពោះដំណើការសវនាការរបស់សាលាក្តីរួមគ្នារវាងអង្គការសហប្រជាជាតិ