និស្សិតមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចូលរួមដំណើរទស្សនកិច្ចសិក្សាពីប្រវត្តិសាស្ត្រខ្មែរក្រហម នៅមជ្ឈមណ្ឌលឯកសារខេត្តតាកែវ
ម៉ោង៨កន្លះព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានទទួលស្វាគមន៍វត្តមាននិស្សិតមកពីមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន៥០នាក់ និងសាស្ត្រាចារ្យដឹកនាំ ដែលអញ្ជើញមកដល់ការិយាល័យផ្ទាល់ ក្នុងគោលបំណងចុះទស្សនកិច្ចសិក្សាពីប្រវត្តិសាស្រ្តខ្មែរក្រហមស្ថិតក្នុងខេត្តតាកែវ។ លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា