មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ផ្តល់រទេះរុញជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានពិការភាពរស់នៅស្រុកកំពង់សៀម និងក្រុងកំពង់ចាម ខេត្តកំពង់ចាម
ចន្លោះពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ផ្តល់រទេះរុញចំនួន៥គ្រឿងជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានពិការភាព ចំនួន៥នាក់ រស់នៅស្រុកកំពង់សៀម និងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ការប្រគល់ជូននូវរទេះរុញទាំង៥គ្រឿងនេះធ្វើឡើងតបតាមការស្នើសុំរបស់លោក តុង សុភា តំណាងសមាគមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកកំពង់សៀម