មជ្ឈមណ្ឌលឯកសារកោះថ្មផ្តល់រទេះរុញ និងកាសជំនួយត្រចៀកដល់អង្គការជនពិការខេត្តត្បូងឃ្មុំ ដើម្បីជួយសម្រាលការលំបាករបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានពិការភាព
នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មបាននាំយករទេះរុញសម្រាប់ជនពិការចំនួន៥គ្រឿង និងកាសជំនួយត្រចៀកចំនួន១០០គ្រឿងទៅផ្តល់ជូន អង្គការជនពិការខេត្តត្បូងឃ្មុំ។ ជាកិច្ចចាប់ផ្តើម លោក អន ចាន់ថន ប្រធានអង្គការជនពិការខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា អង្គការជនពិការខេត្តត្បូងឃ្មុំធ្វើការងារទាក់ទងនឹងការគាំទ្រមតិយ៉ាងសកម្ម ក្នុងការពង្រឹងសិទ្ធិរបស់ជនដែលមានពិការភាព