January 8, 2024

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកោះថ្ម រៀបចំវគ្គបណ្តុះបណ្តាលអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងវិធីសាស្រ្តសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដល់អ្នកស្ម័គ្រចិត្តជំនាន់ទី៨

នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្ម បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងវិធីសាស្រ្តសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដល់អ្នកស្ម័គ្រចិត្តជំនាន់ទី៨ វគ្គទី១ ចំនួន៦១ ក្នុងនោះមានស្រី៥៦នាក់ នៅមជ្ឈមណ្ឌលឯកសារកោះថ្ម។ គោលបំណងនៃការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីបង្កើនចំណេះដឹងផ្នែកប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ផ្នែកសម្ភាសន៍

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តកម្ពុជា ជំនាន់ទី៨ ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងទាក់ទងនឹងការចុះទៅអនុវត្តសកម្មភាពការងារ ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

នៅថ្ងៃទី៦ និងទី៧ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានរៀបចំវគ្គ បណ្តុះបណ្តាលសម្រាប់អ្នកស្ម័គ្រចិត្តកម្ពុជា ជំនាន់ទី៨ ចំនួន៤២នាក់ ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងទាក់ទងនឹងការចុះទៅអនុវត្តសកម្មភាពការងារ ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតាមមូលដ្ឋាន។ អ្នកស្ម័គ្រចិត្តទាំង៤២នាក់ មកពីស្រុកកំចាយមារ, ស្រុកមេសាង,

ស្រាវជ្រាវ

វគ្គណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តកម្ពុជា ជំនាន់ទី៨ ប្រចាំខេត្តកំពង់ចាម ស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការចុះស្រាវជ្រាវ និងចងក្រងសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ គឺជាខួបលើកទី៤៥ឆ្នាំ ដែលប្រជាជនកម្ពុជាត្រូវបានសង្រ្គោះ និងរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម បានរៀបចំវគ្គបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តកម្ពុជាស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), ការចុះស្រាវជ្រាវ និងការចងក្រងរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុងគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»។