2023

ស្រាវជ្រាវ

ឯកអគ្គរដ្ឋទូតសហព័ន្ធរុស៊្សីប្រចាំនៅកម្ពុជា លោក អាណាតូលី បូរ៉ូវីក មកទស្សនកិច្ចបណ្ណាល័យសម្តេចម៉ែ

នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស៊្សីប្រចាំនៅប្រទេសកម្ពុជា លោក អាណាតូលី បូរ៉ូវីក (ANATOLY BOROVIK) អមដំណើរដោយលេខាអ្នកស្រី សូហ្វីយ៉ា អូបូស្កៃ (SOFIA OBORSKAIA) និងពិធីការផ្ទាល់របស់លោក

សំបុត្រ

ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ បានរំឭកប្រជាជនខ្មែរអំពីសោកនាដកម្ម ការបែកបាក់ និងការបាត់បង់សមាជិកគ្រួសារ

រៀងរាល់ឆ្នាំប្រជាជនខ្មែរដែលស្នាក់នៅប្រទេសកម្ពុជា និងធ្វើការនៅតំបន់ឆ្ងាយៗតែងតែវិលត្រឡប់មកស្រុកកំណើត ដើម្បីជួបជុំឪពុកម្តាយ សាច់ញាតិ និងសមាជិកក្រុមគ្រួសារ ដើម្បីអបអរ និងប្រារព្ធពិធីបុណ្យចូលថ្មីប្រពៃណីជាតិខ្មែរ ដែលមានរយៈពេលបីថ្ងៃ នៅក្នុងខែមេសា នៅតាមភូមិស្រុករៀងៗខ្លួន។ ប៉ុន្តែបើយើងនឹកគិតទៅដល់៤៨ឆ្នាំមុន នៅក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥

ស្រាវជ្រាវ

បណ្ណាល័យសម្តេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជាប្រគល់ អំណោយម៉ូតូកង់បីជូនដល់ប្រជាជននៅភូមិបាក់នឹម

នៅក្នុងប្រទេសកម្ពុជាខែមេសា គឺជាខែមួយដែលមានអាកាសធាតុក្តៅហួតហែង។ ជារៀងរាល់ឆ្នាំប្រជាជនខ្មែរតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ​របស់ខ្លួននិងជួបជុំគ្រួ​សារបងប្អូន ប្រកបដោយសេចក្តីសប្បាយរីករាយ។ ក្រលេកទៅមើលអតីតកាលវិញ អំពើប្រល័យពូជសាសន៍នៅប្រទេសអាល្លឺម៉ង់ បូស្ន៊ី-ហឺហ្សីហ្គោវីន រវ៉ាន់ដា និង កម្ពុជា តែងតែកើតឡើងនៅក្នុងខែមេសា។ ជាក់ស្តែង ខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង ប្រារព្ធធ្វើវេទិកាសំណេះសំណាល សួរសុខទុក្ខ និងជជែកពីបញ្ហាសុខភាព ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

មជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង បានប្រារព្ធធ្វើវេទិកាសំណេះសំណាល សួរសុខទុក្ខ និងជជែកពីបញ្ហាសុខភាពក្នុងរបបខ្មែរក្រហម ជាមួយអ្នករស់រានមានជីវិត៣០នាក់ (ស្រី២៣នាក់) មកពីស្រុកកំពង់ត្របែក និងស្រុកពារាំង ខេត្តព្រៃវែង នៅក្នុងការិយាល័យរបស់ខ្លួនស្ថិតនៅភូមិលេខ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង នៅវេលាព្រឹកថ្ងៃទី១២ ខែមេសា

ស្រាវជ្រាវ

ជំនួបជាមួយលោក ឯក ចិន្តា ចៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣

នារសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានធ្វើការទាក់ទង និងបានទៅជួបជាមួយ លោក ឯក ចិន្តា ចៅសង្កាត់កំពង់លាវដើម្បីជម្រាបអំពីគោលបំណងនៃការអនុវត្តកម្មវិធីចំនួន៤ ដែលមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងបានធ្វើឡើងជា​រៀងរាល់ខែនៅក្នុងការិយាល័យរបស់ខ្លួន ស្ថិតនៅក្នុង ភូមិ២ សង្កាត់កំពង់លាវ

ស្រាវជ្រាវ

វេទិកាអប់រំសហគមន៍អំពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅភូមិលំទងចាស់ ស្រុកអន្លង់វែង

មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើការរៀបចំវេទិកាសហគមន៍នៅក្នុងភូមិលំទងចាស់ ស្រុកអន្លង់វែង ដោយផ្ដោតទៅលើ «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងដំណើរការនៃការកាត់ទោសមេដឹកនាំខ្មែរក្រហមនៅក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា»។ ជាមួយគ្នានេះដែរ ក៏មានការពិភាក្សាទៅលើបញ្ហាប្រឈមរបស់ប្រជាជនដែលបានជួបប្រទះនៅក្នុងភូមិ។ វេទិកាសហគមន៍នេះត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ក្នុងបរិវេណផ្ទះប្រធានភូមិ ស្ថិតនៅត្រង់ចំណុចកណ្ដាលភូមិលំទងចាស់។