ស្រាវជ្រាវ

ស្រាវជ្រាវ

ការទាមទាររកអធិបតេយ្យភាព និងយុត្តិធម៌របស់កម្ពុជា

ប្រទេសកម្ពុជាគឺជាប្រទេសតូចមួយដែលមានស្មារតីយ៉ាងក្លៀវក្លា ធ្លាប់បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់បង្កឡើងដោយសង្គ្រាម ភាពចលាចលផ្ទៃក្នុង និងសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ ខ្មែរក្រហម ដែលបានឆក់យកជីវិតមនុស្សអស់រាប់លាននាក់។ នៅក្នុងរយៈកាលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការស្តារប្រទេសជាតិឡើងវិញយ៉ាងត្រដាបត្រដួស តាមរយៈការកសាងសន្តិភាពជាបណ្តើរៗ និងបណ្ដុះក្តីសង្ឃឹមសម្រាប់អនាគតដ៏ភ្លឺស្វាងមួយ។ ទោះបីជាកម្ពុជាខិតខំស្រវាស្រទេញសម្រេចបាននូវសមិទ្ធផលទាំងនេះយ៉ាងណាក្តី ការគំរាមកំហែងពីជម្លោះនានា នៅតែបន្តយាយីមកលើជាតិមាតុភូមិកម្ពុជានៃយើង។ តើប្រជាជាតិកម្ពុជារបស់យើងត្រូវបន្តទទួលរងប្រទូសរ៉ាយ និងអសន្តិសុខរហូតដល់ពេលណា?

ស្រាវជ្រាវ

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំពិនិត្យលក្ខន្តិកៈ និងធ្វើបច្ចុប្បន្នភាពផលិតផលទេសចរណ៍សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ អគារមរតកសង្គមរាស្ត្រនិយមសម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) បានផ្ដល់ទីតាំងកិច្ចប្រជុំស្ដីពីការពិនិត្យលក្ខន្តិកៈ និងធ្វើបច្ចុប្បន្នភាពផលិតផលទេស​ចរណ៍ សម្រាប់សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ ដោយមានការចូលរួមពីតំណាងសហគមន៍ និងមន្ត្រីជំនាញសរុប១៤នាក់ ក្នុងនោះមានស្រ្តីចំនួន៤នាក់។ កិច្ចប្រជុំនេះគឺដើម្បីជំរុញវិស័យទេសចរណ៍សហគមន៍ឱ្យកាន់តែមានភាពរីកចម្រើន និងមានគុណភាពខ្ពស់ សម្រាប់មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង។

ស្រាវជ្រាវ

ទាហានថៃបានព័ទ្ធបន្លាលួសយកផ្ទះរបស់ខ្ញុំនៅថ្ងៃទី១៣ ខែសីហា៖ យុត្តិធម៌នៅឯណា?

ខ្ញុំបានធ្វើបទសម្ភាសន៍ជាមួយមីង នួន អូន តាមទូរសព្ទរយៈពេលកន្លះម៉ោង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ អំពីហេតុការណ៍ដែលទាហានថៃបានបង្ខំឱ្យគាត់ចាកចេញពីផ្ទះ ដើម្បីព័ទ្ធបន្លាលួសយកផ្ទះរបស់គាត់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ ខាងក្រោមនេះគឺជាការរៀបរាប់របស់គាត់៖ ខ្ញុំឈ្មោះ នួន

ស្រាវជ្រាវ

គណៈប្រតិភូនេប៉ាល់ ទស្សនកិច្ចព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងសិក្សាស្វែងយលអំពីការចងក្រងឯកសារអំពើប្រល័យពូជសាសន៍ខ្មែរក្រហម

គណៈប្រតិភូនៃប្រទេសនេប៉ាល់ចំនួន១៦នាក់មកពីមជ្ឈមណ្ឌលបណ្តុះបណ្តាល និងបណ្តាញទប់ស្កាត់អំពើហិង្សានេប៉ាល់ អញ្ជើញមកទស្សនកិច្ចនៅព្រះរាជបណ្ណាល័យហ្លួងម៉ែ និងទីស្នាក់ការកណ្ដាលមជ្ឈ​មណ្ឌលឯកសារកម្ពុជា នៅវេលាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ គោលបំណងនៃដំណើរទស្សនកិច្ចខាងលើ គឺដើម្បីធ្វើការសិក្សាស្វែងយល់បន្ថែមអំពីរឿងរ៉ាវប្រវត្តិសាស្រ្ត​នៃរបបខ្មែរក្រហម វិធីសាស្រ្តក្នុងការដោះស្រាយបញ្ហាជម្លោះពីអតីតកាល និងរៀនសូត្រពីបទពិសោធន៍ប្រទេសកម្ពុជាដែលធ្លាប់ឆ្លងកាត់ជម្លោះ និងដោះស្រាយបញ្ហាជម្លោះដ៏ស្មុគស្មាញទៅជាការស្វែងរកយុត្តិ​ធម៌តាមរយៈតុលាការ ការផ្សះផ្សាផ្លូវចិត្តរបស់ជនរងគ្រោះនៃរបបខ្មែរក្រហម និងជាចុងក្រោយគឺតួនាទីរបស់ជម្ឈមណ្ឌលឯកសារកម្ពុជាក្នុងកិច្ចការការងារ ការថែរក្សាការចងចាំអំពីរឿងរ៉ាវក្នុងរបប​ខ្មែរក្រហម

ស្រាវជ្រាវ

វេទិកាសន្ទនាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាព អង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី»

នៅថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ បុគ្គលិកមជ្ឈមណ្ឌឯកសារខេត្តកំពង់ចាម ចំនួនពីររូបគឺ លោក លី ដេវីត និងលោក សាំង ចាន់ធូ បានចូលរួមវេទិកាសន្ទនាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាព

ស្រាវជ្រាវ

វេទិកាថ្នាក់រៀនស្ដីពី «បទឧក្រិដ្ឋកម្មសង្គ្រាម» នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង  នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានរៀបចំវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ផ្តោតលើ «បទឧក្រិដ្ឋកម្មសង្គ្រាម» ដោយមានសិស្សចំនួន៦នាក់ ក្នុងនោះមានសិស្សស្រីចំនួន៤នាក់ និងសិស្សប្រុសចំនួន២នាក់ ដឹកនាំដោយនាយកអនុវិទ្យាល័យលំទង មកចូលរួម។ បទឧក្រិដ្ឋកម្មសង្គ្រាម