ស្រាវជ្រាវ

ស្រាវជ្រាវ

សិស្សានុសិស្សនៅតាមបណ្តាកោះ នៃស្រុកបុរីអូរស្វាយសែនជ័យ ធ្វើទស្សនកិច្ចមកកាន់អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ សិស្សានុសិស្សដែលរស់នៅតាមបណ្ដាកោះនានា នៃស្រុកបុរីអូរស្វាយសែនជ័យ មកទស្សនកិច្ចសិក្សានៅទីតាំង អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) តាមរយៈមធ្យោបាយដឹកជញ្ជូនតាមទូកចម្លងសហគមន៍អូរស្វាយ ឧបត្ដម្ភដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ គោលបំណងនៃដំណើរទស្សនកិច្ច គឺធ្វើឡើងដើម្បីផ្ដល់ឱកាសឱ្យសិស្សានុសិស្សស្វែងយល់អំពីបេសកកម្មការងាររបស់អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ ក្នុងពេលបច្ចុប្បន្ន

ស្រាវជ្រាវ

អដ្ឋិធាតុមកជួបជុំក្រុមគ្រួសារវិញក្នុងរដូវចូលឆ្នាំខ្មែរ

អ្នកស្រី ជា ធីតា ទើបប្រទះឃើញអដ្ឋិធាតុរបស់ប្តីឈ្មោះ អ៊ឹង សុខា ជាថ្មីវិញបន្ទាប់ពីបាត់បង់អស់​​​​​រយៈពេលជាង៣០ឆ្នាំកន្លងមកហើយ។ អដ្ឋិធាតុនេះគឺជាអដ្ឋិធាតុមួយនៅក្នុងហោអដ្ឋិធាតុ (បណ្ណាល័យធាតុ) ដែលមានកោដ្ឋសរុបចំនួន៤៦៤ រក្សានៅវត្តលង្កា រៀបចំទុកដាក់ដោយមជ្ឈមណ្ឌលឯកសារ​កម្ពុជា។ កោដ្ឋទាំងនេះបានបន្សល់ទុកតាំងពីសម័យសង្រ្គាមស៊ីវិលក្នុងប្រទេសកម្ពុជា នៅទសវត្សរ៍ឆ្នាំ១៩៧០ ឆ្នាំ១៩៨០

ស្រាវជ្រាវ

គឹម ថុល ៖ ចែករំលែកការចងចាំអំពីទីតាំងជំរំណងចាន់ មុនពេលទទួលមរណភាព

គឹម ថុល គឺជាអតីតទាហាននៃរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ និងជាប្រធានក្រុមកងការពារ ជា រិទ្ធីឈុត ប្រធានរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ប្រចាំនៅជំរំណងចាន់។ មុនពេលទទួលមរណភាពដោយរោគាពាធកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ គឹម ថុល បានចែករំលែកបទពិសោធន៍ជីវិតជូរចត់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល

ស្រាវជ្រាវ

វីរកងទ័ព ឆូន តុលា ពលីនៅទិសប្រាសាទតាមាន់

វីរកងទ័ព ឆូន តុលា បានពលីជីវិតនៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ដោយសារគ្រាប់បែកទម្លាក់ពីយន្តហោះគ្មានមនុស្សបើករបស់ទាហានថៃនៅខ្សែត្រៀមទិសប្រាសាទតាមាន់។ ឆូន តុលា គឺជាកងទ័ពម្នាក់ក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៥ ឈរជើងនៅស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។ ឆូន តុលា បានស្រឡាញ់វិស័យយោធា

ស្រាវជ្រាវ

សុខ នាង៖ «៤០ឆ្នាំនៃជីវិតគ្រួសារខ្ញុំ ត្រូវបញ្ចប់ដោយសារអំបែងគ្រាប់ផ្លោង របស់ទាហានថៃ»

នៅក្រោមម្លប់ដើមឫស្សីនាទីធ្លាខាងក្រោយផ្ទះក្នុងភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ សុខ នាង ស្ត្រីវ័យ៥៨ឆ្នាំ បានអង្គុយជុំគ្នាជាមួយបងប្អូនក្នុងភូមិ និងរៀបរាប់ទាំងទឹកភ្នែក អំពីខ្សែជីវិតបានប្រែប្រួលពីមានក្តីសង្ឃឹមក្លាយជាការបាត់បង់ដ៏ធំធេង។ សុខ នាង បន្តថា «សម្រាប់ខ្ញុំ ជីវិតសព្វថ្ងៃហាក់នៅសល់ត្រឹមតែការចងចាំដ៏ឈឺចាប់

ស្រាវជ្រាវ

ជនជាតិដើមភាគតិចស្ទៀងដែលមានជីវភាពខ្វះខាតនៅក្នុងភូមិក្តុលលើចូលរួមស្តាប់ការ ធ្វើបទបង្ហាញរបស់មន្រ្តីអំពីសារសំខាន់នៃការប្រើប្រាស់ប័ណ្ណសមធម៌ និង គម្រោងសាងសង់បង្គន់អនាម័យក្នុងសហគមន៍

នៅរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះមកជួបប្រជុំជាមួយបងប្អូនជនជាតិដើមភាគតិចស្ទៀង ដែលមានជីវភាពខ្វះខាតចំនួន២៦គ្រួសារនៅក្នុងភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ អំពីសារសំខាន់នៃការប្រើប្រាស់ប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ) និងគម្រោងសាងសង់បង្គន់អនាម័យ។  កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើងនៅទីតាំងផ្ទះសហគមន៍ជនជាតិដើមភាគតិចស្ទៀងក្នុងភូមិក្ដុលលើនៃមជ្ឈមណ្ឌលឯកសារកម្ពុជា