ស្រាវជ្រាវ

ស្រាវជ្រាវ

ជនជាតិដើមភាគតិចស្ទៀងដែលមានជីវភាពខ្វះខាតនៅក្នុងភូមិក្តុលលើចូលរួមស្តាប់ការ ធ្វើបទបង្ហាញរបស់មន្រ្តីអំពីសារសំខាន់នៃការប្រើប្រាស់ប័ណ្ណសមធម៌ និង គម្រោងសាងសង់បង្គន់អនាម័យក្នុងសហគមន៍

នៅរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះមកជួបប្រជុំជាមួយបងប្អូនជនជាតិដើមភាគតិចស្ទៀង ដែលមានជីវភាពខ្វះខាតចំនួន២៦គ្រួសារនៅក្នុងភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ អំពីសារសំខាន់នៃការប្រើប្រាស់ប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ) និងគម្រោងសាងសង់បង្គន់អនាម័យ។  កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើងនៅទីតាំងផ្ទះសហគមន៍ជនជាតិដើមភាគតិចស្ទៀងក្នុងភូមិក្ដុលលើនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

ស្រាវជ្រាវ

ម្នាស់ទឹកឃ្មុំនៃខេត្តស្ទឹងត្រែង នៅអគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ

ដំណាំម្នាស់នៅប្រទេសកម្ពុជាគឺជាផលិតផលសក្តានុពលសម្រាប់កសិឧស្សាហកម្មកែច្នៃ និងសេដ្ឋកិច្ចរបស់កម្ពុជា។ ប្រទេសកម្ពុជាមានអាកាសធាតុត្រូពិច (ក្ដៅសើម) និងដីសម្បូរជីវជាតិ ដែលជាកត្តាអំណោយផលល្អប្រសើរសម្រាប់ការដាំដុះម្នាស់។ បើទោះបីជាម្នាស់អាចដាំដុះបាននៅលើដីគ្រប់ប្រភេទយ៉ាងណាក៏ដោយ ម្នាស់អាចលូតលាស់ល្អបំផុតនៅលើដីទួលដែលមានប្រព័ន្ធរំដោះទឹកល្អ ដូចជា ខេត្តស្ទឹងត្រែង។ ម្នាស់ជាច្រើនប្រភេទត្រូវបានដាំដុះនៅប្រទេសកម្ពុជា ដែលក្នុងនោះរួមមានម្នាស់ទឹកឃ្មុំ ម្នាស់ស្ករ និងម្នាស់កែវ ជាដើម។

ស្រាវជ្រាវ

សិស្សានុសិស្សថ្នាក់ទី៩ នៃវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ មកទស្សនាខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច» នៅមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

នៅព្រឹកម៉ោង៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ សិស្សចំនួន៨នាក់ មកពីវិទ្យាល័យ ហ៊ុនសែន ប្រម៉ោយ ស្នើមជ្ឈមណ្ឌលផ្សះផ្សាវាលវែងចាក់បញ្ចាំងខ្សែភាពយន្តឯកសារ មានចំណងជើង «កុំស្មានបងភ្លេច» ដើម្បីទស្សនា បន្ទាប់ពីទំនេរពីម៉ោងសិក្សានៅក្នុងថ្នាក់រៀន។ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានយល់ព្រមទៅតាមសំណើខាងលើ

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារកោះថ្មរៀបចំវេទិកាថ្នាក់រៀនស្តីពី ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ផ្តោតលើប្រធានបទ ៖ ការរំលោភលើសិទ្ធិ និងពលកម្មកុមារ

ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ សិស្សានុសិស្សមកពីសាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុន សែន កោះថ្ម ចំនួន១៦នាក់ បានចូលរួមទស្សនកិច្ចសិក្សាទាក់ទងប្រវត្តិសាស្ត្ររបបកម្ពុជាប្រជាធិបតេយ្យ (១៩​៧៥-១៩៧៩)។ ក្នុងឱកាសនេះ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម បានលើកយកប្រធានបទ ៖

ស្រាវជ្រាវ

វេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តខ្មែរក្រហមផ្តោតលើប្រធានបទ ៖ «ព្រឹត្តិការណ៍ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ និងភាពជាអ្នកដឹកនាំរបស់យុវជនជំនាន់ក្រោយ» នៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ សិស្សានុសិស្សថ្នាក់ទី១២ចំនួន១១នាក់ មកពីវិទ្យាល័យ ហ៊ុន សែន កំពង់លាវ បានចូលរួមវេទិកាថ្នាក់រៀនអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ផ្តោតលើប្រធានបទ «ព្រឹត្តិការណ៍ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០» និង

ស្រាវជ្រាវ

វេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង បានរៀបចំវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)» សម្រាប់សិស្សានុសិស្សចំនួន៥នាក់ មកពីវិទ្យាល័យអន្លង់វែង។ គោលបំណងរបស់វេទិកាថ្នាក់រៀន គឺលើកកម្ពស់ការយល់ដឹងអំពីការចងចាំប្រវត្ដិសាស្រ្ដក្នុងរបបខ្មែរក្រហម ជាពិសេសយុវជនជំនាន់ក្រោយ លើកកម្ពស់សន្ដិភាព និងជំរុញឱ្យ​មាន​ការផ្សះផ្សាផ្លូវចិត្តដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ វេទិកាថ្នាក់រៀនសម្រាប់ខែមីនា មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង