សោម ប៊ុនថន

ស្រាវជ្រាវ

មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមចូលរួមផ្សព្វផ្សាយ និងអប់រំអំពីប្រវត្តិសាស្រ្តខ្មែរក្រហម

អស់រយៈពេល១១ខែ ក្នុងឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម អនុវត្តកិច្ចការងារស្នូលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាទាក់ទងនឹងការចងក្រងឯកសារ ការអប់រំ និងផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ ដើម្បីសម្រេចបានគោលបំណងនេះ មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ធ្វើការសហការជាមួយភាគីពាក់ព័ទ្ធចាប់តាំងពីរដ្ឋបាលសាលាខេត្តរហូតដល់ថ្នាក់មូលដ្ឋានភូមិឃុំ, បណ្តាញសមាគម អង្គការ និងគ្រឹះស្ថានសិក្សានៅខេត្តកំពង់ចាម ក្នុងការផ្ដល់កម្មវិធីអប់រំបន្ថែមអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២-២០២៣

ស្រាវជ្រាវ

បងស្រី ប្រាក់ អឿន និងប្តី រួមទាំងកូនៗ៨នាក់ត្រូវខ្មែរក្រហមសម្លាប់នៅខេត្តពោធិ៍សាត់

ខ្ញុំឈ្មោះ ប្រាក់ ឈួន មានអាយុ៧១ឆ្នាំ រស់នៅភូមិស្នាយបុណ្យ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ មុនពេលដែលកងទ័ពខ្មែរក្រហមបានទទួលជ័យជម្នះ ខ្មែរក្រហមមិនទាន់រៀបចំហូបរួម និងធ្វើការងាររួមនៅក្នុងភូមិខ្ញុំទេ។ លុះបានមួយរយៈក្រោយមក ពេលខ្មែរក្រហមទទួលជ័យជម្នះ នៅថ្ងៃទី១៧ ខែមេសា

ស្រាវជ្រាវ

ជឹម យ៉ុម ៖ ឪពុកខ្ញុំធ្លាក់ខ្លួនឈឺស្លាប់ដោយសារធ្វើការងារធ្ងន់ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ជឹម យ៉ុម អាយុ៥៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្នាយបុណ្យ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ នៅក្នុងរបបខ្មែរក្រហមខ្ញុំនៅកុមារ ដូច្នេះខ្មែរក្រហមប្រើខ្ញុំឲ្យឃ្វាលក្របី និងរៀនអក្សរបានតិចតួចពេលសម្រាកពីឃ្វាលក្របី។ ពេលក្របីស៊ីស្មៅមិនឆ្អែត  ហើយទៅស៊ីស្រូវ ពូជីដូនមួយរបស់ខ្ញុំដែលជាកម្មាភិបាលខ្មែរក្រហមវាយខ្ញុំបីខ្សែតីធ្វើឲ្យខ្ញុំឈឺចាប់យ៉ាងខ្លាំង។ ពូរបស់ខ្ញុំមិនអត់ឱនឲ្យខ្ញុំឡើយ

ស្វែងរកក្រុមគ្រួសារ

ស៊ឹន សាលីន ៖ ខ្ញុំបាត់បងប្រុសម្នាក់ធ្លាប់ធ្វើពេទ្យក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ស៊ឹន សាលីន អាយុ៥៧ឆ្នាំ កើតនៅភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅភូមិឃុំដដែល។ ខ្ញុំមានឪពុកឈ្មោះ សែ ស៊ឹន ត្រូវបានខ្មែរក្រហមសម្លាប់ និងម្តាយឈ្មោះ សួង

សំបុត្រ

យុវជនកម្ពុជាទីមួយ ណាល់ ស្ទីហ្វិន ដារិទ្ធ ដែលសិក្សានៅសាលារាជបណ្ឌិត្យសភាយោធា ចក្រភពអង់គ្លេស ទទួលបាន «ពានរង្វាន់ការសិក្សាអំពីសង្គ្រាម»

ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០២៣ ណាល់ ស្ទីហ្វិន ដារិទ្ធ​ ឬ​​​ហៅ​ក្រៅ​ថា ស្ទីហ្វិន​ ណាល់ គឺ​​ជា​​​យុវជន​​​កម្ពុជា​​​ទីមួយ ដែល​​​បាន​​សិក្សា​​​នៅ​សាលា​​រាជ​​បណ្ឌិត្យ​​សភា​​យោធា ចក្រភព​​អង់គ្លេស។​ យុវជន​​​រូបនេះ ទទួល​​​បាន​​​ពាន​រង្វាន់​​​កិត្តិ​យស​​​មួយ​ ក្នុងពេល​​​បញ្ចប់​​ការ​​សិក្សា

សំបុត្រ

ក្រឡេកត្រឡប់ទៅកាន់ថិរវេលា៧៥ឆ្នាំមុន បន្ទាប់ពីវត្តមាននៃអនុសញ្ញាស្តីពីការបង្ការ និងផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍

កាល​ពីជាង​៧៥​ឆ្នាំ​មុន លោក រ៉ាហ្វាអ៊ែល លេមឃីន បាន​បង្កើត​ពាក្យ “ប្រល័យពូជសាសន៍” ដើម្បី​ពិពណ៌នា​អំពី​ការ​បំផ្លិច​បំផ្លាញ​ដ៏សាហាវឃោរឃៅ ធ្វើឡើង​ដោយចេតនាទៅលើ​មនុស្សជាតិ​ ដែលបាន​ប្រព្រឹត្ត​ឡើង​ជាច្រើនលើក​ច្រើនសា នៅក្នុង​ជំពូកប្រវត្តិសាស្ត្រ។ ពាក្យ “ប្រល័យពូជសាសន៍” នេះក្តោបនូវ​អត្ថន័យ​យ៉ាង​សំខាន់​ ដោយ​ជំរុញ​ឲ្យមាន​ ការចាប់​បដិសន្ធិ​ឡើង​នៃ