មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងរៀបចំវេទិកាថ្នាក់រៀនចុងសប្ដាហ៍ ស្ដីអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)
សិស្សានុសិស្សចំនួន៤០នាក់មកពីវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ បានចូលរួមក្នុងវេទិកាថ្នាក់រៀនចុងសប្ដាហ៍ស្ដីអំពី «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» នៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣។ ការបង្កើតវេទិកាថ្នាក់រៀននេះក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងដល់យុវជនអំពីប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទំនាក់ទំនងការបរទេស ដើម្បីបម្រើដល់ការចងចាំ