លិខិតថ្វាយព្រះសព្ទសាធុការពរសម្តេចព្រះវររាជមាតាជាតិខ្មែរ ក្នុងពិធីបុណ្យចម្រើនព្រះជន្ម

យើងខ្ញុំទាំងអស់គ្នាសូមក្រាបបង្គំទូលថ្វាយព្រះសព្ទសាធុការពរ សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាឱកាសដ៏មហាប្រសើរថ្លៃថ្លាក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ។ ប្រជាជនកម្ពុជាមានភ័ព្វសំណាងក្រៃលែង ដែលអាចនិងបន្តជ្រកកោនក្រោមម្លប់ដ៏ត្រជាក់ត្រជំ ដោយព្រះអង្គតែងលះបង់ព្រះកាយពលនិងព្រះរាជបញ្ញាញាណក្នុងការបំពេញព្រះបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមគ្រងថែរក្សា និងយកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជាជាតិកម្ពុជា។

ឆាំង យុ និងបុគ្គលិក ព្រមទាំង អ្នកស្ម័គ្រចិត្ត របស់លោកទាំងអស់

អត្ថបទផ្សេងទៀត៖

ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងចែកសៀវភៅ «សាក្សីប្រវត្តិសាស្រ្ត» កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៤៤នាក់ នៅភូមិឈើទាលជ្រុំ

មជ្ឈមណ្ឌលផ្សះផ្សាវាលវែង រៀបចំវេទិកាថ្នាក់រៀនស្តីអំពី «សារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ» សម្រាប់យុវជនមកពីស្រុកភ្នំក្រវ៉ាញ