“ស្ថិតនៅក្រោមភ្លៀងធ្លាក់ជោគជាំ កញ្ញានៅតែរត់បន្ត ថ្វីត្បិតតែមកដល់ទីចុងក្រោយគេបង្អស់យ៉ាងណាក្តី នាងក្តោបបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមនុស្សម្នាជាច្រើនងឿងឆ្ងល់ថាតើនាងកំពុងគិតអំពីអ្វី។ តាមរយៈទឹកភ្នែករបស់នាង ក្រោមភ្លៀងមូសុងដែលកំពុងបង្អុរចុះជោគជាំ យើងចាប់ផ្តើមមើលឃើញកាន់តែច្បាស់នូវរូបភាពប្រជាជាតិកម្ពុជាមួយសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ នោះគឺជាប្រជាជាតិមួយ ដែលយើងចែករំលែកសេចក្តីស្រឡាញ់ស្មើៗគ្នា។ ខ្ញុំមិនបានយំតាមនាងទេ ក៏ប៉ុន្តែបេះដូងខ្ញុំ។ មើលឃើញអំពីការរត់របស់នាង អមជាមួយនឹងទឹកភ្នែកស្រក់ចុះលើផ្ទៃមុខ នេះគឺអាចចាត់ទុកថាជាខណៈពេលបន្ធូរអារម្មណ៍មួយសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ក្នុងការរំសាយចោលនូវរាល់សោកនាដកម្មនៃសង្គ្រាមនិងអំពើប្រល័យពូជសាសន៍ ដែលបានស្ថិតនៅអន្ទោលតាមយើងអស់រយៈកាលរាប់ទសវត្សរ៍កន្លងមកហើយ។ អារម្មណ៍របស់នាង គួបផ្សំជាមួយនឹងភ្លៀងមូសុង អាចចាត់ទុកថាជាការបង្កើតការសន្យានិងសេចក្តីសង្ឃឹមថ្មីមួយសម្រាប់កម្ពុជា ដែលបន្ទាប់ពីភាពសោកសៅ អត្តពលិករត់ប្រណាំងមាឌតូចមួយរូបនេះ ប្រៀបដូចទៅនឹងប្រទេសកម្ពុជាដ៏តូចមួយនេះដែរ អាចកសាងសេចក្តីសង្ឃឹមជាថ្មីឈានទៅកាន់ថ្ងៃស្អែកដ៏ប្រសើរ និងត្រចះត្រចង់”។
ឆាំង យុ អ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហម និងជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា