May 11, 2023

ស្រាវជ្រាវ

វេទិកាថ្នាក់រៀនរំឭកអំពីទិវាជាតិនៃការចងចាំ២០ឧសភា

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃទី២០ ឧសភា  ការប្រារព្ធធ្វើពីធីសាសនា និងពិធីរំឮកការចងចាំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ នឹងធ្វើឡើងនៅទូទាំងប្រទេសកម្ពុជា។ កាលពី៥០ឆ្នាំមុន គឺខែឧសភា ឆ្នាំ១៩៧៣ អង្គការបដិវត្តន៍ខ្មែរក្រហម បានបង្កើតសហករណ៍ដើម្បីបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ របស់ប្រជាជនមូលដ្ឋានក្នុងការគាំទ្រដល់កម្លាំងបដិវត្តន៍មហាលោតផ្លោះមហាអស្ចារ្យ។ នៅក្នុងសម័យខ្មែរក្រហម ការបង្កើតសហករណ៍កាន់តែមានលក្ខណៈរីកចម្រើនទៅមុខជាលំដាប់ ពីសហករណ៍កម្រិតទាបទៅសហករណ៍កម្រិតខ្ពស់។ ភាពរីកចម្រើនទៅមុខនេះ

សំបុត្រ

កញ្ញា ប៊ូ សំណាង គឺជាការសន្យា និងសេចក្តីសង្ឃឹមថ្មីសម្រាប់កម្ពុជា

“ស្ថិតនៅក្រោមភ្លៀងធ្លាក់ជោគជាំ កញ្ញានៅតែរត់បន្ត ថ្វីត្បិតតែមកដល់ទីចុងក្រោយគេបង្អស់យ៉ាងណាក្តី នាងក្តោបបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមនុស្សម្នាជាច្រើនងឿងឆ្ងល់ថាតើនាងកំពុងគិតអំពីអ្វី។ តាមរយៈទឹកភ្នែករបស់នាង ក្រោមភ្លៀងមូសុងដែលកំពុងបង្អុរចុះជោគជាំ យើងចាប់ផ្តើមមើលឃើញកាន់តែច្បាស់នូវរូបភាពប្រជាជាតិកម្ពុជាមួយសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ នោះគឺជាប្រជាជាតិមួយ ដែលយើងចែករំលែកសេចក្តីស្រឡាញ់ស្មើៗគ្នា។ ខ្ញុំមិនបានយំតាមនាងទេ ក៏ប៉ុន្តែបេះដូងខ្ញុំ។ មើលឃើញអំពីការរត់របស់នាង អមជាមួយនឹងទឹកភ្នែកស្រក់ចុះលើផ្ទៃមុខ នេះគឺអាចចាត់ទុកថាជាខណៈពេលបន្ធូរអារម្មណ៍មួយសម្រាប់ប្រជាជនកម្ពុជាទាំងអស់