ឥទ្ធិពលនៃការចងចាំដែលនៅមានជីវិត៖ ការផ្សះផ្សារបួសផ្លូវចិត្តផ្តើមចេញពីសហគមន៍ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា

មជ្ឈមណ្ឌលឯកសារកម្ពុជា ផ្តល់អាទិភាពលើវិធីសាស្ត្រអប់រំដោយចាប់ផ្តើមពីសហគមន៍ក្នុងការបង្រៀនអំពីប្រវត្តិសាស្ត្រខ្មែរក្រហម នៅតាមមជ្ឈមណ្ឌលសហគមន៍ចំនួន ១៩ របស់ខ្លួន ដោយផ្តោតលើការប្រើប្រាស់បទពិសោធជីវិតពិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ជាជាងការពឹងផ្អែកតែមួយមុខទៅលើការផ្សព្វផ្សាយអំពីសៀវ​ភៅ​សិក្សាប្រវត្តិសាស្ត្រ​​ខ្មែរក្រហម។

វិធីសាស្ត្រនេះគឺផ្តល់អាទិភាពជាចម្បងដល់ដំណើរជីវិតពិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ តាមរយៈការសង្កេតបឋមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា វិធីសាស្ត្រនេះបានបង្ហាញថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​យល់ថា សកម្មភាពអប់រំបែបនេះមានប្រយោជន៍យ៉ាងខ្លាំងក្នុងដំណើរការជួយព្យាបាលរបួសផ្លូវចិត្តរបស់ខ្លួន។ ចំណែកឯសាធារណជន និងសិស្សានុសិស្សដែលជាអ្នកស្ដាប់វិញគឺថា បទពិសោធជីវិតពិតទាំងនេះ គឺមិនត្រឹមតែផ្តល់ចំណេះដឹងអំពីអតីតកាលតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបានជាប្រភពជំរុញ ការលើកទឹកចិត្ត និងការបំផុសគំនិតក្នុងការចូលរួមទប់ស្កាត់អំពើឧក្រិដ្ឋកម្មដ៏ឃោរឃៅ និងអំពើប្រល័យពូជសាសន៍នៅពេលអនាគតថែមទៀតផង។

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖