September 10, 2026

ស្រាវជ្រាវ

ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងចែកសៀវភៅ និងឯកសារប្រវត្តិសាស្ត្រខ្មែរក្រហម ដល់វិទ្យាល័យធាយ និងត្រពាំងជ្រែ ក្នុងខេត្តព្រៃវែង

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ដឹកនាំដោយលោក ផេង ពង្សរ៉ាស៊ី បានយកសៀវភៅដែលបោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ចំនួន៣០០ក្បាល ទៅចែកជូនដល់គ្រឹះស្ថានមធ្យមសិក្សាចំនួនពីរក្នុងខេត្តព្រៃវែង គឺ៖ វិទ្យាល័យ ធាយ ស្ថិតក្នុងស្រុកបាភ្នំ និង

សំបុត្រ

ឥទ្ធិពលនៃការចងចាំដែលនៅមានជីវិត៖ ការផ្សះផ្សារបួសផ្លូវចិត្តផ្តើមចេញពីសហគមន៍ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា

មជ្ឈមណ្ឌលឯកសារកម្ពុជា ផ្តល់អាទិភាពលើវិធីសាស្ត្រអប់រំដោយចាប់ផ្តើមពីសហគមន៍ក្នុងការបង្រៀនអំពីប្រវត្តិសាស្ត្រខ្មែរក្រហម នៅតាមមជ្ឈមណ្ឌលសហគមន៍ចំនួន ១៩ របស់ខ្លួន ដោយផ្តោតលើការប្រើប្រាស់បទពិសោធជីវិតពិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ជាជាងការពឹងផ្អែកតែមួយមុខទៅលើការផ្សព្វផ្សាយអំពីសៀវ​ភៅ​សិក្សាប្រវត្តិសាស្ត្រ​​ខ្មែរក្រហម។ វិធីសាស្ត្រនេះគឺផ្តល់អាទិភាពជាចម្បងដល់ដំណើរជីវិតពិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ តាមរយៈការសង្កេតបឋមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា វិធីសាស្ត្រនេះបានបង្ហាញថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​យល់ថា សកម្មភាពអប់រំបែបនេះមានប្រយោជន៍យ៉ាងខ្លាំងក្នុងដំណើរការជួយព្យាបាលរបួសផ្លូវចិត្តរបស់ខ្លួន។ ចំណែកឯសាធារណជន និងសិស្សានុសិស្សដែលជាអ្នកស្ដាប់វិញគឺថា បទពិសោធជីវិតពិតទាំងនេះ

ស្រាវជ្រាវ

ជីវិតជានិគមនជន និងបទពិសោធន៍ជាប្រធានសហជីព ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ជា ចាន់ធឿន អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានឪពុកឈ្មោះ ជា ពេញ