2026

សំបុត្រ

ប្រដេញតាមមហិច្ឆតាជាតិនិយមថៃ ក្រោមឥទ្ធិពលគោលនយោបាយការបរទេសអាមេរិក៖ អតីតកាល និងបច្ចុប្បន្ន

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ មានព័ត៌មានថា ប្រទេសកម្ពុជាបានទទួលយកការអញ្ជើញជាផ្លូវការពីរដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដើម្បីចូលរួម «ក្រុមប្រឹក្សាសន្តិភាព» ដែលនេះគឺជាការបង្ហាញ​អំពីឆន្ទៈដ៏ប្រពៃនិងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាពជាសកល។ នេះគឺជាឱកាសជាប្រវត្តិសាស្ត្រ និងជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់កម្ពុជា។ នេះគឺជាឱកាសមួយសម្រាប់ពិភពលោកក្នុងការឈ្វេងយល់អំពីគំនិតផ្តួចផ្តើមប្រកបដោយថាមពល និងយុទ្ធសាស្ត្រច្នៃ ប្រឌិតថ្មីៗ

ស្រាវជ្រាវ

សិស្សវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ មកសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តខ្មែរក្រហម និងចូលរួមចែករំលែកពីព្រឹត្តិការណ៍ជម្លោះរវាងប្រទេសកម្ពុជា និងថៃ

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ សិស្សានុសិស្សថ្នាក់ទី៩ ចំនួន៨នាក់(ស្រី៤នាក់) មកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយ បានធ្វើដំណើរមកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្តខ្មែរក្រហមតាមរយៈការអានសៀវភៅប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ក្នុងជំពូកទី៨៖ ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបខ្មែរក្រហម និងចូលរួមចែករំលែកអំពីព្រឹត្តិការណ៍ជម្លោះនៅព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងរៀបចំកិច្ចពិភាក្សានេះឡើងមានគោលបំណងចំនួន៣

សំបុត្រ

ការទទួលខុសត្រូវ គឺជាមូលដ្ឋានគ្រឹះសម្រាប់ស្វែងរកសន្តិភាព

ការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា បានបង្ហាញពីចេតនារបស់យោធាថៃដែលមិនអើពើនឹងច្បាប់មនុស្សធម៌អន្តរជាតិ ដែលរួមមានទាំងច្បាប់អន្តរជាតិសម្រាប់ការការពារជនស៊ីវិល និងការការពារបេតិភណ្ឌវប្បធម៌។ ជាងនេះទៅទៀត ការវាយប្រហារមកលើប្រាង្គប្រាសាទព្រះវិហារ គឺបានបង្ហាញអំពីការមិនគោរព និងភាពព្រងើយកន្តើយចំពោះសាលក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ។ ប្រហែលជាអ្នកអាចចងចាំបានថា បន្ទាប់ពីព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់បានទាមទារនូវឯករាជ្យភាពជូនជាតិមាតុភូមិ

សំបុត្រ

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ទទួលបានព្រះត្រាស់បង្គាប់តែងតាំងនិងផ្ដល់ឋានៈជាឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ មានឋានៈស្នើរដ្ឋមន្រ្តី

ខ្លឹមសារសង្ខេប៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និង​ជា​នាយកមជ្ឈមណ្ឌលឯកសារ​កម្ពុជា បានទទួលការទទួលស្គាល់​ពីព្រះមហាក្សត្រ ចំពោះស្នាដៃនៃបេសកកម្មពេញមួយជីវិតរបស់លោកក្នុងការអភិរក្ស​ប្រវត្តិសាស្ត្រ យុត្តិធម៌ និងកេរដំណែលរាជវង្សប្រទេស​កម្ពុជា។ ជាអ្នកជំនាញលើប្រធានបទប្រល័យពូជសាសន៍ និងដែល​ជាអ្នករស់រានមាន​ជីវិតផ្ទាល់ពីឧក្រិដ្ឋកម្មឃោរឃៅ​របស់ខ្មែរក្រហម ទទួល បានការត្រាស់​បង្គាប់​តែងតាំង និងផ្តល់​ឋានៈជា​ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ មានឋានៈស្នើរដ្ឋមន្រ្តី ដែលនេះបាន​ឆ្លុះបញ្ចាំងអំពីការចូលរួមចំណែក​របស់​លោក​អស់​រយៈកាលជាច្រើនឆ្នាំកន្លងមក

ស្រាវជ្រាវ

រត់ឆ្ពោះទៅទិសឦសាន៖ ជម្លោះនិងការភៀសសឹកតាមរយៈបទពិសោធន៍របស់ក្រុមគ្រួសារមួយ

ឈឿម សង្ហារ អាយុ៣៥ឆ្នាំ និង ប្រពន្ធឈ្មោះ អ៊ី ស៊ីដា អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិពង្រ ឃុំបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ផ្ទះរបស់គាត់មានចម្ងាយប្រហែល១០គីឡូម៉ែត្រពីច្រកជប់គគីរ ជាប់នឹងខេត្តបុរីរម្យ

ស្រាវជ្រាវ

សិស្សានុសិស្សមកពីវិទ្យាល័យ ឈីនលាន ហាន់ជ័យ ធ្វើទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ សិស្សានុសិស្សមកពីវិទ្យាល័យ ឈីនលាន ហាន់ជ័យ ស្រុកកំពង់សៀម ចំនួន១០នាក់ បានមកធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម។ ក្នុងដំណើរទស្សនកិច្ចសិក្សានេះ សិស្សានុសិស្សទាំងអស់ ទទួលបានកម្មវិធីសិក្សា រួមមាន៖ ទី១)