August 19, 2026

ស្វែងរកក្រុមគ្រួសារ

លោក ហែម បូរ៉ាវុធ ស្វែងរកសាច់ញាតិដែលបានបាត់ខ្លួនក្នុងរបបខ្មែរក្រហម

នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោក ហែម បូរ៉ាវុធ និងគ្រួសារ បានអញ្ជើញមកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តតាកែវ ដើម្បីស្វែងរកសមាជិកគ្រួសារដែលបានបែកគ្នាតាំងពីរបបខ្មែរក្រហមគ្រប់គ្រងប្រទេស។ នេះជាលើកទីពីរហើយដែលលោក ហែម បូរ៉ាវុធ បានធ្វើដំណើរពីប្រទេសបារាំងមកកាន់កម្ពុជា ដើម្បីបន្តបេសកកម្មស្រាវជ្រាវស្វែងរកសាច់ញាតិដែលបានបាត់ខ្លួន។

ស្រាវជ្រាវ

យុវជនក្នុងស្រុកអន្លង់វែងទស្សនកិច្ចសិក្សាទៅកាន់សារមន្ទីរផ្ទះ តាម៉ុក

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ យុវជននៃស្រុកអន្លង់វែង បានធ្វើដំណើរមកទស្សនកិច្ចសិក្សានៅសារមន្ទីរផ្ទះ តាម៉ុក ក្រោមការសម្របសម្រួលពីមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ ដំណើរទស្សនកិច្ចសិក្សានាថ្ងៃនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ព្រឹត្តិការណ៍ក្រោយឆ្នាំ១៩៧៩ និងការកសាងសន្តិភាពដល់យុវជនជំនាន់ក្រោយ។ យុវជននឹងបានស្វែងយល់ពីប្រវត្តិសាស្ត្ររបបកម្ពុជាប្រជាធិបតេយ្យ និងការធ្វើសមាហរណកម្មរបស់កម្លាំងខ្មែរក្រហមចុងក្រោយនៅស្រុកអន្លង់វែង ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការធ្វើបទបង្ហាញអំពីសន្តិភាពរបស់បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។

សំបុត្រ

ប្រទេសថៃ និង ឆាកល្ខោនជម្លោះគ្រាប់មីននៅតាមព្រំដែន

ជាក់ស្តែងទាហានថៃគួរតែមានការប្រុងប្រយ័ត្នខ្ពស់ជាងនេះចំពោះបញ្ហាគ្រាប់មីនដែលស្ថិតនៅក្នុងដែនដីរបស់ខ្លួន​។ កត្តានេះហាក់ដូចជាចម្លែកនៅពេលដែលភាគីថៃអះអាងថា កម្ពុជាកំពុងដាក់គ្រាប់មីននៅលើទឹកដីថៃ ហើយសហគមន៍អន្តរជាតិហាក់ដូចជាស្តាប់ ឬមានទំនោរជឿលើការអះអាង រួមទាំងតំបន់ដែលធ្លាប់ស្ថិតក្រោមការកាន់កាប់របស់យោធា​ខ្មែរក្រហម ហើយទាហានថៃបានដាក់ពង្រាយកម្លាំងទាហានរបស់ខ្លួនយ៉ាងច្រើននៅក្នុងតំបន់នោះទៀតផង​។ ក្នុងស្ថានភាពបែបនេះ ការដាក់គ្រាប់មីនថ្មីគួរតែជារឿងពិបាក ឬអាចនិយាយបានថាស្ទើរតែមិនអាចធ្វើទៅបាន។ សម្រាប់ទាហានថៃ បញ្ហានេះគ្រាន់តែជាការសម្តែងល្ខោននយោបាយ និងការធ្វើសមយុទ្ធយុទ្ធសាស្ត្រនយោបាយពោលគឺជាល្បែងនយោបាយមួយ។ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា នេះគឺជាការតស៊ូប្រដាប់អាវុធពិតប្រាកដ