2025

ស្រាវជ្រាវ

ពិធីបេះផ្លែក្រវាញរបស់ជនជាតិដើមភាគតិចព័រ នៅឃុំស្រែតាំងយ៉

នៅមុនសង្រ្គាមស៊ីវិលទសវត្សរ៍ឆ្នាំ១៩៧០ ជនជាតិដើមភាគតិចព័រ និងជនជាតិដទៃទៀតរស់នៅឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវាញ តែងតែប្រារព្ធពិធីបេះផ្លែក្រវាញជារៀងរាល់ឆ្នាំក្នុងខែអាសាឍ (ខែកក្កដា) ។ មុនពេលរៀបចំពិធីបេះផ្លែក្រវាញ ជនជាតិដើមភាគតិចព័របានចូលព្រៃក្រវាញអង្កេតមើល ថាតើក្រវាញបានទុំស្រុះហើយឬនៅ? បន្ទាប់មកទើប មេស្នឹង ឬដង្ខៅក្រវាញបានប្រកូកប្រកាសហៅអ្នកភូមិដែលមានបំណងចង់ទៅបេះផ្លែក្រវាញ។ អ្នកចូលរួមពិធីបេះផ្លែក្រវាញភាគច្រើនគឺជាជនជាតិដើមភាគតិចព័រ ជនជាតិដើមភាគតិចជង

ស្រាវជ្រាវ

សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង និងរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ ចុះសួរសុខទុក្ខ និងផ្ដល់ជំនួយសង្រ្គោះបន្ទាន់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ខេត្តស្ទឹងត្រែង ស្ថិតនៅក្នុងបណ្ដាខេត្ត ដែលទទួលផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងត្រូវមានការបង្កើនការប្រុងប្រយ័ត្នខ្ពស់។ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការណែនាំ និងការចង្អុលបង្ហាញរបស់ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង, លោក

ស្រាវជ្រាវ

វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត និងសមាគម អង្កការសង្គមស៊ីវិល ប្រចាំខេត្តកំពង់ចាម

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោក ទូច វណ្ណេត និងលោក លី ដេវីត បានចូលរួមក្នុងវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត និងសមាគម អង្កការសង្គមស៊ីវិល ប្រចាំខេត្តកំពង់ចាមក្រោមអធិបតីភាព ឯកឧត្តម ខ្លូត 

ស្រាវជ្រាវ

និស្សិតសាកលវិទ្យាល័យ Wisconsin-Madison ចាប់អារម្មណ៍មកស្រាវជ្រាវ នៅព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅរសៀលថ្ងៃទី២១​ ខែកក្កដា ឆ្នាំ២០២៥ លោក Napakadol Kittisenee គឺបេក្ខជនបណ្ឌិត និងជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រ នៅសាកលវិទ្យាល័យ Wisconsin-Madison សហរដ្ឋអាមេរិក បានដឹកនាំនិស្សិតចំនួន១៥នាក់ មកទស្សនកិច្ចសិក្សានៅព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា តាមរយៈកម្មវិធី Junior

ស្រាវជ្រាវ

មជ្ឈមណ្ឌលផ្សះផ្សាវាលវែង រៀបចំកិច្ចពិភាក្សាអន្តរជំនាន់ រវាងសិស្សានុសិស្ស និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ មជ្ឈមណ្ឌលផ្សះផ្សាវាលវែង បានទទួលស្វាគមន៍សិស្សានុ សិស្សថ្នាក់ទី១០ នៃវិទ្យាល័យហ៊ុនសែនប្រម៉ោយចំនួន១១នាក់ មកចូលរួមអានសៀវភៅប្រវត្តិសាស្រ្តខ្មែរក្រហម និងស្ដាប់ការចែករំលែករឿងរ៉ាវឆ្លងកាត់របបខ្មែរក្រហមពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានអញ្ជើញអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះ ម៉ៅ អ៊ុត ភេទស្រី អាយុ៧៨ឆ្នាំ រស់នៅក្នុងភូមិប្រម៉ោយ

ស្រាវជ្រាវ

អ្នកភូមិកោះព្នៅ ទទួលបានសេវាសុខភាព និងសង្គម តាមរយៈការធ្វើដំណើរដោយទូកចម្លងសហគមន៍របស់មជ្ឈមណ្ឌលឯកសារកម្ពុជា

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ អ៊ំប្រុស ភួយ ខាំផែន អាយុ៧៥ឆ្នាំ រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង មិនមានទូកសម្រាប់ជិះឆ្លងទៅជួប និងទទួលថ្នាំសម្រាប់អ្នកជំងឺលើសឈាមតាមការណាត់ជួបរបស់គ្រូពេទ្យឡើយ ដូច្នេះគ្រូពេទ្យនៅមណ្ឌលសុខភាព