ទន្លេមេគង្គ អ្នកនាំសារដ៏ស្ងៀមស្ងាត់អំពីសង្រ្គាមមកដល់អ្នកភូមិរស់នៅតាមដងទន្លេ
ពិតជាមិនគួរឱ្យជឿ ដែលប្រទេសថៃហ៊ានធ្វើសង្រ្គាមឈ្លានពានជាលើកទី២ ទៅលើបូរណភាពទឹកដី ប្រទេសកម្ពុជានៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ពីព្រោះយើងទើបតែមានសន្តិភាពមកវិញក្រោយពីកិច្ចព្រមព្រៀងសន្តិភាពជាផ្លូវការមួយ នៅទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ក្រោមកិច្ចផ្ដួចផ្ដើមដោយសហរដ្ឋអាមេរិក។ នៅពេលដែលមានសង្គ្រាម ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរក្បែរសមរភូមិត្រូវបានខ្ទេចខ្ទាំភ្លាមៗ ហើយភូមិឋាន និងផ្ទះសម្បែងរបស់ប្រជាជនក្លាយទៅជាតំបន់គ្រោះថ្នាក់។ ខណៈពេលដែលប្រជាជន