December 4, 2025

សំបុត្រ

គណៈកម្មការស៊ើបអង្កេតស្វែងរកការពិតមួយ រដ្ឋមន្ត្រីការបរទេសថៃ ស៊ីហស័ក្តិ ភួងកេតកែវ មានចេតនាព្យាយាមបំភ្លៃភស្តុតាង

គណៈកម្មការស៊ើបអង្កេតស្វែងរកការពិតមួយដែលគ្រប់គ្រងទៅលើការប្រើប្រាស់គ្រាប់យុទ្ធភណ្ឌនៅក្នុងសង្គ្រាមនេះគឺជាជំហានដ៏ល្អមួយ ក្នុងការនាំមកនូវសន្តិភាពក្នុងតំបន់ និងជាការលើកកម្ពស់ឲ្យមានភាពយល់ដឹងអំពីចំណុចសំខាន់នៃកិច្ចការទាំងនេះនៅក្នុងច្បាប់អន្តរជាតិ ប៉ុន្តែលុះត្រាតែគណៈកម្មការនេះអនុវត្តជាមួយនឹងការប្តេជ្ញាចិត្តពិតប្រាកដក្នុងការស្វែងរកសន្តិភាព និងស៊ើបអង្កេតដោយគ្មានការរឹតត្បិតណាមួយ រួមបញ្ចូលទាំងការស៊ើបអង្កេតស្រាវជ្រាវទាក់ទងទៅនឹងការប្រើប្រាស់គ្រាប់បែកចង្កោម អាវុធគីមី គ្រាប់មីន និងគ្រឿងផ្ទុះទាំងអស់នៅក្នុងតំបន់ជម្លោះ។ ប្រសិនបើលក្ខខណ្ឌណាមួយខាងលើមិនត្រូវបានរាប់បញ្ចូលទេនោះ គណៈកម្មការស៊ើបអង្កេតស្វែងរកការពិតមួយនេះគឺគ្រាន់តែជាការប៉ុនប៉ងសាជាថ្មីរបស់ប្រទេសថៃ ដែលមានចេតនាព្យាយាមបំភ្លៃភស្តុតាងទាក់ទងនឹងការភ័ន្តច្រឡំរបស់ខ្លួនអំពីប្រវត្តិសាស្រ្តតំបន់ និងគេចវេះពីការចោទប្រកាន់មកលើខ្លួនអំពីការរំលោភបំពានច្បាប់អន្តរជាតិតែប៉ុណ្ណោះ។ យើងត្រូវចងចាំថាទោះបីជាមានឬមិនមានគណៈកម្មការនេះក៏ដោយ ក៏បច្ចុប្បន្នប្រទេសថៃនៅតែរំលោភបំពានលើកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាក្នុងការបញ្ចប់