November 19, 2025

សំបុត្រ

កម្ពុជាត្រូវតែរក្សាការយកចិត្តទុកដាក់របស់ខ្លួនលើឫសគល់នៃមូលហេតុ

វាគឺជាការសំខាន់ណាស់ដែលយើងត្រូវតែចងចាំនូវពាក្យស្លោកមួយថា សង្គ្រាមគ្រាន់តែជានយោ បាយតាមរយៈមធ្យោបាយផ្សេងៗតែប៉ុណ្ណោះ។ មុនពេលដែលប្រជាជនកម្ពុជាអាចឆ្លើយទៅនឹងសំណួរអំពីវិធីសាស្រ្តនៃការត្រៀមខ្លួនដើម្បីប្រឆាំងទៅនឹងប្រទេសថៃដែលហាក់ដូចជាចង់បានជម្លោះប្រដាប់អាវុធ, យើងត្រូវស្វែងយល់ជាមុនសិន ថាតើគោលបំណងអ្វីខ្លះដែលប្រទេសថៃអាចសម្រេចបានតាមរយៈសង្គ្រាម ហើយអ្វីដែលធ្វើឲ្យសង្គ្រាមទាក់ចិត្តប្រទេសថៃ ជាជាងសន្តិភាព។ ជាការពិតណាស់, គោលបំណងពិតប្រាកដរបស់ប្រទេសថៃគឺដើម្បីជោគជ័យក្នុងការទទួលបានដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា និងពង្រីកការគ្រប់គ្រងកាន់តែខ្លាំងក្លាលើតំបន់ព្រំដែនរបស់ខ្លួនជាមួយប្រទេសកម្ពុជា។ ប៉ុន្តែនេះគឺមិនមែនជាគោលដៅតែមួយគត់នោះទេ ហើយមានហេតុផលដែលនាំឱ្យជឿថាការទទួលបានទឹកដីគឺជារោគសញ្ញានៃបញ្ហាធំតែប៉ុណ្ណោះ។ ស្ថានភាពនយោបាយបច្ចុប្បន្ននៅក្នុងប្រទេសថៃគឺជាស្ថានភាពមួយដែលយើងអាចកត់សម្គាល់បានថាជាការតស៊ូផ្ទៃក្នុងនិងអស្ថិរភាពដ៏ធំធេង។ ជម្លោះដែលកំពុងកើតមានឡើងនេះបានឆ្លុះបញ្ចាំងពីការបែកបាក់គ្នាយ៉ាងជ្រាលជ្រៅរវាងក្រុមឥស្សរជនយោធាអភិរក្សនិយម-រាជានិយម,

ស្រាវជ្រាវ

ទៃអង្ករ ៖ គោលនយោបាយស្បៀងអាហាររបស់ខ្មែរក្រហម

មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងទទួល «ទៃ» សម្រាប់ដាក់អង្ករពីអតីតកងទ័ពខ្មែរក្រហមឈ្មោះ អ៊ូច ខុម អាយុ៦៥ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិអូរគរគីលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ដែលបានខិតខំថែរក្សាជាច្រើនឆ្នាំមកហើយ។ ទៃ នេះមានរាងទ្រវែង និងដេរអំពីក្រណាត់គគីរសម្រាប់ដាក់អង្ករ។ ប្រជាជន