November 18, 2025

ស្រាវជ្រាវ

សិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ មកទស្សនកិច្ចផ្ទះសហគមន៍ជនជាតិភាគតិចស្ទៀង និងស្វែងយល់អំពីប្រវត្តិសាស្រ្តតាមរយៈការស្តាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បុគ្គលិកប្រចាំនៅផ្ទះសហគមន៍ក្ដុលលើ-សាលាគរុភណ្ឌស្ទៀងនៃមជ្ឈមណ្ឌលឯកសារកោះថ្ម បានទទួលស្វាគមន៍សិស្សានុសិស្សចំនួន១០នាក់ ក្នុងនោះមានយុវតី៨នាក់ មកពីវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ក្តុលផ្សារ។ គោលបំណងនៃដំណើរទស្សនកិច្ចរបស់សិស្សានុសិស្ស គឺដើម្បីសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ឬរបបខ្មែរក្រហម និងស្តាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមពីក្រុមការងារផ្ទះសហគមន៍ជនជាតិភាគតិចស្ទៀង

ស្រាវជ្រាវ

គណៈប្រតិភូកាកបាទក្រហមកម្ពុជាផ្ដល់អំណោយសម្រាលការលំបាក ដល់ប្រជាជនងាយរងគ្រោះបំផុត ចំនួន៥០៣គ្រួសារ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាជនងាយរងគ្រោះបំផុត និងប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយ ឬវិបត្តិភ័យផ្សេងៗ ដោយគ្មានការរើសអើង តាមពាក្យស្លោក «ទីណាមានទុក្ខលំបាក