ប្រទេសកម្ពុជា, ប្រទេសថៃ និងការប្រកួតប្រជែង លើដែនអធិបតេយ្យភាព និងប្រវត្តិសាស្ត្រ៖ ឆ្ងាយតាំងពីវិបត្តិទ្វេភាគី ការប៉ះទង្គិចព្រំដែន គឺមានផលប៉ះពាល់ដល់តំបន់ និងពិភពលោក
មានការយល់ច្រឡំជាច្រើនអំពីជម្លោះនាពេលថ្មីៗនេះរវាងប្រទេសថៃ និងប្រទេសកម្ពុជាដែលបានបង្កផល ប៉ះពាល់ដល់ប្រទេសទាំងពីរ, តំបន់ និងពិភពលោក។ ជម្លោះនេះគឺមិនមែនជារឿងថ្មី, មិនសំខាន់ ឬជាបញ្ហាក្នុងតំបន់ឡើយ។ ប្រសិនបើជម្លោះនេះមិនត្រូវបានដោះស្រាយឱ្យបានសមស្រប និងឆាប់រហ័សទេនោះ ផលប៉ះពាល់នៃជម្លោះនេះនឹងមានសក្តានុពលរីករាលដាលពេញតំបន់ និងពិភពលោក។ ក្នុងទិដ្ឋភាពជាច្រើន ជម្លោះនេះតំណាងឱ្យដំណាក់កាលបន្តបន្ទាប់នៃមនោសញ្ចេតនាជាតិនិយមរបស់ប្រជាជនថៃ ដែលមានមកតាំងពីរាប់សតវត្សរ៍មកហើយ